ស្រីស្អាតម្នាក់ស្រវឹងវង្វេងជារឿយៗ តែបានបុរសម្នាក់ជួយនៅយាមនាងរហូតដល់មានគេមកយក…

យោងទៅតាមប្រភពហ្វេសប៊ុកមួយឈ្មោះ บิ๊กเกรียน បានរៀបរាប់ថា បុរសម្នាក់កំពុងតែជិះម៉ូតូទៅកាន់ផ្ទះសំបែងរបស់ខ្លួនស្រាប់តែប្រទះឃើញនារីម្នាក់អង្គុយសំកុកតាមចញ្ចើមផ្លូវ​ពេលឃើញដូចនោះរូបគេក៏ឈប់ដើម្បីសួរនាំរួចនាងក៏បានប្រាប់ថានាងស្រ​​​វឹ​​​ងហើយនាងកំពុងតែរង់ចាំមិត្តប្រុសរបស់នាងមកទទួល។

~

~

រួចរូបគេក៏ជួយទៅទិញទឹកឲ្យនាង និងជួយយកទូរស័ព្ទខលទៅមិត្តប្រុសនាងមិនតែប៉ុណ្ណោះរូបគេនៅរង់ចាំមិត្តប្រុសនាងទាល់តែមកដល់។ ពេលដែលមិត្តប្រុសនាងមកដល់បុរសរូបនោះក៏សួរមិត្តប្រុសនាងថា

~

~

តើនាងស្រវឹងមកអង្គុយបែបនេះញឺកញាប់ទេគាត់ក៏ឆ្លើយថា “គឺតែងតែបែបនេះឯង” ហើយគាត់តែងតែមកយកមិត្តស្រីរបស់គាត់នៅទីនេះជារឿយៗ។បុរសចិត្តធម៌ក៏ប្រាប់ទៅមិត្តប្រុសនាងថា

~

~

មើលថែនាងឲ្យល្អហើយកុំប្រហែសរបៀបនេះទៀតព្រោះសំណាងមិនមែនចេះតែមានទេថ្ងៃក្រោយមិនដឹងថាមានរឿងអីកើតឡើងទេដោយសារតែអាចនឹងមានមនុស្សអាក្រក់គេមានបំណងមិនល្អ៕

~

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔