មកដឹងពីបង្គន់ក្រៅភព តើគេប្រើយ៉ាងមុិចបើវាហោះពេញនឹងចឹង?

អង្គការណាសាត្រូវការជំនួយ ក្នុងការរចនាម៉ូដបង្គន់ ដែលអាចប្រើប្រាស់នៅលើឋានព្រះចន្ទ ដូច្នេះគេនឹងផ្ដល់ប្រាក់រង្វាន់ចំនួន៣៥,០០០ដុល្លារ។ ទីភ្នាក់ងារអវកាសមួយនេះបានកំណត់គោលដៅ ប្រកបដោយមហិច្ឆតាក្នុងការបញ្ជូនអវកាសយានិក ត្រឡប់ទៅឋានព្រះចន្ទម្ដងទៀត នៅឆ្នាំ២០២៤ ហើយយានិកទាំងឡាយប្រាកដជាត្រូវទៅបន្ទប់ទឹក​ក្នុងពេលបំពេញបេសកកម្ម។

~

~

ណាសាចង់ឲ្យមានបង្គន់ដែលអាចប្រើប្រាស់បាន សម្រាប់កម្មវិធី Artemis ដែលឡើងទៅឋានព្រះចន្ទ ដូចនេះវានឹងត្រូវដំណើរការទាំងនៅដែនទំនាញទាប និងនៅលើឋានព្រះចន្ទដែលជាទីកន្លែងមានទំនាញប្រហែល១ភាគ៦នៅលើផែនដី។ បេសកកម្មនេះនឹងរួមបញ្ចូលអវកាសយានិកស្ត្រីដំបូងគេ ដែលនឹងធ្វើដំណើរទៅកាន់ឋានព្រះចន្ទ ដូច្នេះបង្គន់នេះអាចនឹងត្រូវបានប្រើប្រាស់ ទាំងបុរសនិងស្ត្រី។

~

~

ការរចនាបង្គន់ក៏គួរតែជួយថែរក្សាទឹក និងជួយថែរក្សាបរិស្ថាននៅខាងក្នុងយាន ដែលមិនឲ្យមានទាំងក្លិននិងភាពកខ្វក់ផ្សេងៗ។ វាអាចមានលទ្ធភាពទ្រទ្រង់នាវិកនៃអវកាសយានិកពីរនាក់ ក្នុងរយៈពេល១៤ថ្ងៃ និងអនុញ្ញាតឲ្យផ្ទេរកាកសំណល់ដែលប្រមូលបានទៅកន្លែងផ្ទុក ឬសម្រាប់បោះចោលនៅខាងក្រៅយាន។

~

~

បង្គន់គួរតែមានភាពងាយស្រួលក្នុងការសម្អាតនិងថែទាំ ហើយគួរតែមានរយៈពេលវេននៃការប្រើប្រាស់ ពី៥នាទីឬតិចជាងនេះ។ វាក៏ចាំបាច់ត្រូវប្រើថាមពលតិចជាង៧០វ៉ាត់ និងត្រូវមានកម្រិតសំឡេងទាបផងដែរ៕

~

~

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔