~
លោកជំទាវ យក់ សម្បត្តិ រដ្ឋលេខាធិការក្រសួងសុខាភិបាលបានបញ្ជាក់ថា អ្នកជំងឺកូវីដ-១៩ចំនួន២នាក់ បាន ស្លា ប់ដោយសារជំងឺកូវីដ-១៩ នៅព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ ក្នុងនោះមានបុរសជនជាតិចិន អាយុ៤៣ឆ្នាំ ធ្វើការនៅកាស៊ីណូកោះធំ និងអ្នកជំងឺបុរស ជនជាតិខ្មែរ អាយុ៣៨ឆ្នាំ ជាជំនួយការអគ្គនាយកផ្សារ
~
នៅអង្គភាពសារព៌ត័មានអភិវឌ្ឈន៍សង្គមខ្មែរ ស្នាក់នៅ ភូមិកណ្ដាល ឃុំមានជ័យ ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ដោយអ្នកជំងឺទាំងពីរនាក់មានអាការៈខ្សោយសួតធ្ងន់ធ្ងរ និងរលាកសួតទាំងសងខាងខ្លាំង ដោយសារកាវ៉ៃលុកនៃជំងឺកូវីដ-១៩។
~
លោកស្រីបានបន្តទៀតថា «យើងបានរកឃើញគាត់មានរលាកសួតធ្ងន់ធ្ងរខ្លាំងទាំងសងខាងនិងមានខ្សោយសួតខ្លាំង រហូតដល់ប្រើម៉ាស៊ីនជំនួយ នៅថ្ងៃទី២០ខែមីនាឆ្នា២០២១តែមិនអាចជួយសង្គ្រោះបានហើយអ្នកជំងឺបានស្លាប់នៅថ្ងែ២៥ ខែមីនាឆ្នាំ២០២១នៅវេលាម៉ោង៧និង៣៥នាទៅព្រឹក ដោយខ្សោយសួតធ្ងន់ធ្ងរខ្លាំង រលាកសួតសង់ខាំងធ្ងន់ធ្ងរខ្លាំង ដោយកូវីដ១៩»។
~
ដោយឡែកអ្នកជំងឺម្នាក់ទៀតឈ្មោះ Wu Jiannan ប្រុស ជនជាតិចិន អាយុ៤៣ឆ្នាំ ជួកបារី ជា បុគ្គលិក casino កោះធំបានរកឃើញវិជ្ជមានកូវីដ១៩នៅថ្ងៃទី១២ខែមីនាឆ្នាំ២០២១ដែលបញ្ជួនពីមណ្ឌលសុខភាពចាក់អង្រែកាលពីថ្ងៃទិ១៨ខែមីនាឆ្នា២០២១ ។
~
សូមបញ្ជាក់ថា គិតត្រឹមថ្ងៃទី២៥ ខែមីនា ឆ្នាំ ២០២១ មានអ្នកជំងឺបានទទួលមរណភាពដោយសារជំងឺកូវីដ-១៩ ចំនួន ៧នាក់ហើយ ។
ដោយឡែក ចំពោះការស្លាប់អ្នកជំងឺកូវីដ-១៩ចំនួន ២នាក់ ក្រសួងសុខាភិបាល នឹងជាប្រកាសជាផ្លូវការ។
~
ប្រភព : http://thmeyload.com