មហាជនទប់ទឹកភ្នែកសឹងមិនជាប់!! ពេលឃើញឆ្កែរ ១ ក្បាល សុខចិត្តឡើងឡានពេទ្យកំដរម្ចាស់ទៅព្យាបាលកូវីត ១៩….

~

ថ្មីៗនេះមហាជននាំគ្នាផ្ទុះការចាប់អារម្មណ៍ បង្ហាញក្ដីអាណិតអាសូរ និង កោតសរសើរសុនខមួយក្បាល ដែលរត់ឡើងឡានពេទ្យជាមួយនឹងម្ចាស់របស់ខ្លួន ដែលត្រូវបានក្រុមគ្រូពេទ្យរកឃើញថាមានវិជ្ជមានកូ.វី.ដ-១៩ នៅក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ។

~


តាមរយៈរូបភាពដែលផ្ដល់ដោយគណនីឈ្មោះ Bros Vid បានឱ្យឃើញពីសកម្មភាពគួរឱ្យអាណិតនៃសុនខ ដែលដើរតាមម្ចាស់របស់ខ្លួន កំពុងយួរកាបូបរៀបឡើងឡានសង្គ្រោះបន្ទាន់ និង រូបភាពមួយសន្លឹកទៀត គឺសុនខឆ្លាតវៃ ១ ក្បាលនេះ អង្គុយជិតម្ចាស់របស់ខ្លួនយ៉ាងស្រណោះស្រណោក

~


នៅក្នុងឡានសារ៉ែន ដែលរៀបនឹងដឹកពួកគេទៅកាន់មន្ទីរពេទ្យ ។
យ៉ាងណាមិញ ក្រោយឃើញបែបនេះ មហាជននាំគ្នាសម្ដែងក្ដីអាណិតអាសូរ និង បានផ្ញើសារជូនពរឱ្យបុរសដែលជាម្ចាស់ និង សុនខរបស់ខ្លួន ឆាប់ជាបានត្រឡប់មកផ្ទះវិញ ៕

~

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔