កាយៗស្រាប់តែឃើញចម្លាក់បុរាណ ភ្ញាក់ផ្អើលរហូតដល់លោកឯកឧត្ដម ខៀវ កញ្ញារិទ្ធបានបង្ហោះសារមួយថានឹង…

តាមរយៈគណនីហ្វេបុករបស់លោក ឯកឧត្ដម ខៀវ កញ្ញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មានបានធ្វើការបង្ហោះសារនៅថ្ងៃទី ០១ ខែមិនា ឆ្នាំ២០២០នេះបានអោយដឹងថា សូមគោរពរាយការណ៍ជូនឯកឧត្ដមរដ្ឋមន្ត្រី អំពី ស្តារអូរប្រទះឃើញផ្តែរប្រាសាទបុរាណ២ផ្ទាំង

~

~

កាលពីព្រឹកថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ ក្រុមការងារ មន្ទីរវប្បធម៌ និងវិចិត្រសិល្បៈខេត្តពោធិ៍សាត់ ចុះពិនិត្យមើលវត្ថុបុរាណ ផ្តែរ ២ផ្ទំាង ដែលបងប្អូនប្រជាពលរដ្ឋបានធ្វើការស្តារអូរ នៅភូមិអូរឬស្សី ឃុំកោះជុំ ស្រុកកណ្ដៀង ខេត្តពោធិ៍សាត់។

~

~

តាមការបំភ្លឺបន្ថែមពីមន្ត្រីជំនាញបេតិកភណ្ឌខេត្ត ប្រាប់ថា ដោយមិនធ្លាប់បានឃើញពីមុនមកផង ដូច្នេះរង់ចាំក្រុមបច្ចេកទេសថ្នាក់ជាតិ ចុះមកពិនិត្យ និងវិភាគលើវត្ថុបុរាណនេះ ថាជារចនាបថពីប្រាសាទណាមួយ និងក្នុងសម័យណាផងដែរ។ព័ត៌មានបន្ថែមសូមគោរពរាយការណ៍បន្តនៅពេលស្រាវជ្រាវដឹងច្បាស់។ សូម ឯកឧត្ដម មេត្តាជ្រាបដោយសេចក្តីគោរពដ៏ខ្ពង់ខ្ពស់៕

~

~

ប្រភព៖khmernews

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔