~
លោកយាយមានអាយុ៧៩ឆ្នាំទៅហើយ ត្រូវឆ្លងកូវីដ១៩ទៀត លោកយាយរស់នៅភូមិដំណាក់ធំ៥ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ ហើយត្រូវបានក្រុមគ្រូពេទ្យយកទៅព្យាបាលកាលពីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២១នេះ។
~
រូបភាពនោះទាំងនោះត្រូវបានអ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសុបកធ្វើការចែករំលែក និងសម្តែងក្តីបារម្ភ អាណិតអាសូរលោកយាយជាខ្លាំង លោកយាយជាមនុស្សមានជំងឺរ៉ាំរ៉ៃយូរឆ្នាំ និងអង្គុយលើរទេះទៀត តើគាត់អាចទប់ទល់នឹងជំងឺដ៏កាចសាហាវនេះបានទេ?
~
ពិតជាគួរអោយសង្វេគណាស់, សូមទេវតាតាមថែរក្សាលោកយាយ និងអ្នកជំងឺទាំងជាង៨០០នាក់ផ្សេងទៀត ឆាប់ជាសះស្បើយ អាចវិលត្រឡប់មកផ្ទះវិញ។
~