ភ្នំពេញ: ករណីនាំគ្នាទៅជំនុំនៅកោះពេជ្រតែត្រូវសមត្ថកិច្ចចាប់ក្មេងមួយក្រុមចំនួន៤៨នាក់ ដែលប្រមូលម្ដុំ មិនស្ដាប់ការណែនាំ ត្រូវបានកម្លាំងរបស់ស្នងការនរគបាលរាជធានីភ្នំពេញធ្វេីការអប់រំណែនាំនៅក្នុងកោះពេជ្រ ហេតុការណ៍សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ វេលាម៉ោង១០៖២០នាទីយប់ ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១
~
មានមតិមហាជនមួយចំនួនបាននិយាយនិង សម្តែងការហួសចិត្តដូចជាលោកSam Reasey បាននិយាយថា«ពេលគាត់ឆ្លងកុំយកគាត់ទៅព្យាបាលអី ព្រោះគាត់មិនស្ដាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល គេប្រាប់ហើយថាបេីគ្មានការចាំបាច់សូមកុំចេញទៅខាងក្រៅ ហេតុអ្វីមិនស្ដាប់ សួរតាមត្រង់អត់អណិតពេទ្យទេអីដែល
~
ពួកគាត់មិនបានជួប កូនឪពុក ម្តាយ …..មនុស្សធំៗអស់ហើយរៀនមេីលពត៌មានខ្លះផង ថាមួយថ្ងៃៗអ្នកផ្ទុកវីរុសមានតែកេីន មានទាំងស្លាប់ទៀត បេីសិនជាឆ្លងមិនឆ្លងតែម្នាក់ឯងទេ បងប្អូន ឪពុកម្តាយ យាយតា មានគិតដល់ពួកគាត់ទេ ដែរគាត់ប្រឹងការពារ ហើយដោយសារតែនាក់ម្នាក់ធ្វើអោយគាត់លំបាកទៅជាមួយដែល…..»
~
ដូចនារីម្នាក់ឈ្មោះKanavy និយាយថា«សូមសំណូមពរទៅចាប់ពួកក្មេងស្ទាវដែលក្រាលកន្ទេលស៊ីផឹកទាំងហ្វូង នៅត្រោយម្ខាង មានទាំងសង្សារមួយគូៗអោបថើបគ្នា មានទាំងគ្រួសារយកអាហារទៅញាំុហើយចោលសំរាម ហើយអត់ពាក់ម៉ាសទៀត។»
~
ហើយតាមសម្តីបងប្រុសម្នាកឈ្មោះ Son Pov និយាយថា«សូមក្រសួងចាត់វិធានការតឹងរឹងចំពោះបុគ្គលដែលមិនស្ដាប់ការណែនាំរបស់ក្រសួង ដេីម្បីកុំអោយពួកគាត់មួយចំនួននៅតែរឹងរួសមិនស្ដាប់ ព្រោះវាបង្កផលប៉ះប៉ាល់កាន់តែខ្លាំងបេីសិនជាអ្នកណាម្នាក់មានផ្ទុកជំងឺនោះ វានិងបង្កភាពឆ្លងកាន់តែច្រេីនឡេីងដល់បុគ្គលផ្សេងៗទៀត សុំទោសជាមនបេីសិនមានការខុសឆ្គង»
~
សរុបមកសូមពុកបងប្អួនជួយសហការណ៍ កុំមានការដើរកម្សាន្តជាជុំព្រោះបង្កាកូវីដ១៩ សូមផ្តល់ព័ត៌មានសន្តិសុខសង្គម តាមរយៈទូរស័ព្ទលេខ 0967700776៕
~
អត្តបទរក្សាសិទ្ធដោយ៖ខ្មែរសាយ