~
ខណ្ឌមានជ័យ : នៅថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១នេះតាមរយៈគណនេយ្យហ្វេសបុក របស់លោក ម៉េង វិមានតារា អធិការនគរបាល បានឲ្យដឹងថា៖
~
សូមបងប្អូនកុំមើលងាយស្ថានការឲ្យសោះ បើមិនអនុវត្តន៍តាមវិធានការ ៣ការពារ ៣កុំ ឲ្យបានម៉ឺងម៉ាត់ទេគឺហានីភ័យហើយ។ នៅចំណុចផ្ទះលេខ 2C ភូមិដំណាក់ធំ ២ សង្កាត់ស្ទឹងមានជ័យទី៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
~
ម្សិលមិញក្រុមគ្រូពេទ្យបានចុះយកសំណាកចំនួន០៧នាក់ ដោយផ្ទះនេះ មានអ្នកជំងឺបានមកហូបបាយជុំគ្នា១ពេល។ តែលទ្ធផលថ្ងៃនេះ គឺវិជ្ជមាន០៣នាក់ ត្រូវបានក្រុមគ្រូពេទ្យយកទៅសម្រាកព្យាបាលនៅ The Great Duke ។ -មានសមាជិកគ្រួសារចំនួន០៤នាក់ បានអប់រំណែនាំឲ្យធ្វើចត្តាឡីស័កនៅក្នុងផ្ទះបន្ត ។
បច្ចុប្បន្នទីតាំងកើតហេតុត្រូវបានហ៊ុំព័ទ្ធជាបណ្ដោះអាសន្ន។
~