~
ភ្នំពេញ៖ ថ្ងៃទី២៧ ខែមិនា ឆ្នាំ២០២១ មានការភ្ញាក់ផ្អើលទាំងកណ្តាលយប់នៅផ្ទះបុណ្យ ស ព ក្នុងបុរីសូនី ខណៈពេលដែលក្រុមគ្រួសារកំពុងធ្វើពិធីបុណ្យ ស ព ក៏មានរថយន្តរបស់មន្ទីរពេទ្យមកដឹកយក ស ព ចេញទៅបូជា ដោយសារពាក់ពន្ធ័និងជំងឺកូវីដ១៩។
~
តាមប្រភពពីលោក វ៉ាន់ ចាន់ដារ៉ា មេភូមិឬស្សី១សង្កាត់ស្ទឹងមានជ័យទី៣បានឲ្យដឹងថា កាលពីយប់ថ្ងៃទី២៧ខែមីនានេះមានរថយន្តរបស់មន្ទីរពេទ្យរដ្ឋបានមកដឹកយក ស ព លោកតាឈ្មោះ ប៊ូ សារុំ អាយុ៧៨ឆ្នាំស្នាក់នៅផ្ទះលេខ៣៦៨ផ្លូវ៨១(បុរីសូនី)ភូមិឬស្សី១ សង្កាត់ស្ទឹងមានជ័យ៣ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
~
លោកមេភូមិបន្តថា កាលពីថ្ងៃទី២៤ខែមីនាកន្លងទៅ លោកតាមានជំងឺឡើងសម្ពាធឈាមហើយត្រូវបានកូនចៅដឹកយកទៅធ្វើការព្យាបាលនៅមន្ទីរពេទ្យមិត្តភាព ខ្មែរសូវៀត។ លុះដល់ព្រឹកថ្ងៃទី២៧ខែមីនា កូនចៅបានសម្រេចដឹកយកមកផ្ទះវិញ ព្រោះមិនសង្ឃឹមថារស់រានមានជីវិត។ មកដល់ផ្ទះក៏បានមរណះកាលទៅនារសៀលថ្ងៃដដែល។
លោក វ៉ាន់ ចាន់តារ៉ា បន្តថា
~
បន្ទាប់ពីលោកតាបានផុតទៅហើយនោះ កូនចៅបានរៀបចំធ្វើពិធីបុណ្យ ស ព នៅផ្ទះក្នុងបុរីសូនី រហូតដល់កណ្តាលយប់ក៏ត្រូវបានរថយន្តរបស់មន្ទីរពេទ្យរដ្ឋមកដឹក ស ព យកទៅបូជាទាំងយប់ដោយសារតែលោកតាមានវិជ្ជមានកូវីដ១៩ ខណះដែលកូនចៅមិនដឹងទាល់តែសោះ។
បើតាមលោកមេភូមិ កូនចៅ ស ព អាចមានការពាក់ពន្ធ័វិរុសនេះ៕
~
សូមទស្សនាវីដេអូខាងក្រោម៖