~
ប៉ុន្មានម៉ោងមុននេះបើយោងតាមហ្វេសប៊ុក គ្រូពេទ្យឯកទេសប្រព័ន្ធដង្ហើម និង សួត វ៉ា ម៉េង បានឱ្យដឹងថា៖ អាការៈថ្មី មិនក្តៅខ្លួន, មិនរាគ, មានស្លេសច្រើន, ឈឺបំពង់ក, ធ្វើតេស្តច្រើនដងបានឃើញ បើចឹងៗពិតជាគ្រោះថ្នាក់ណាស់ ព្រោះអ្នកខ្លះឃើញចង់ហួសពេលទៅហើយ សូមចូលរួមការពារទាំងអស់គ្នា សូមកុំអោយខ្លួនយើងដែលបំផ្លាញគ្រួសាររបស់យើង សូមកុំមើលងាយ
~
បើទុកចិត្តអ្នកក្រៅជាងគ្រួសារ មានន័យថាអ្នកមិនបានស្រលាញ់ក្រុមគ្រួសាររបស់អ្នកទេ! I love TYDA – គ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ
សូមបញ្ជាក់ថាគិតត្រឹមព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ ក្រសួងសុខាភិបាល បានចេញសេចក្តីប្រកាសព័ត៌មាន បញ្ជាក់ពីការបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីរហូតដល់
~
៨៦នាក់ ក្នុងនោះសុទ្ធសឹងជាករណីឆ្លងក្នុងសហគមន៍ «ព្រឹត្តិការណ៍ ២០ កុម្ភៈ» ដែលភាគច្រើនរកឃើញ នៅក្នុងខេត្តព្រះសីហនុ ខណៈអ្នកជំងឺចំនួន ៣៤នាក់បានជាសះស្បើយ និងអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
សេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលបញ្ជាក់ថា អ្នកឆ្លងកូវីដ១៩ ទាំង ៨៦នាក់ ជាករណីឆ្លងក្នុងសហគមន៍នៃ «ព្រឹត្តិការណ៍ ២០ កុម្ភៈ» ក្នុងនោះមានជនជាតិខ្មែរ ៨៤នាក់ និងជនជាតិចិន ២នាក់ ដែលរកឃើញនៅរាជធានីភ្នំពេញ ខេត្តព្រះសីហនុ ខេត្តកណ្តាល ខេត្តសៀមរាប ខេត្តកែប ខេត្តត្បូងឃ្មុំ ខេត្តស្វាយរៀង ខេត្តក្រចេះ និងខេត្តកំពង់ចាម។
~
ចំណែកអ្នកជាសះស្បើយទាំង ៣៤នាក់វិញរួមមាន៖ ៤នាក់ ជាអ្នកដំណើរមកពីក្រៅប្រទេស, ម្នាក់ជាពលករមកពីប្រទេសថៃ និង ២៩នាក់ ជាអ្នកឆ្លងក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ» ដោយទទួលបានលទ្ធផលអវិជ្ជមាន ២ដង និងត្រូវបានអនុញ្ញាតឲ្យចេញពីមន្ទីរពេទ្យ។
~
ក្រសួងសុខាភិបាលបានឲ្យថា គិតត្រឹមម៉ោង ៧៖០០នាទីព្រឹកថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១នេះ កម្ពុជាបានរកឃើញអ្នកឆ្លងកូវីដ-១៩ សរុបចំនួន ២,២៣៣នាក់ ក្នុងនោះអ្នកជាសះស្បើយចំនួន ១,១៦៦នាក់, អ្នកកំពុងសម្រាកព្យាបាលជំងឺ ចំនួន ១,០៥៤នាក់, ស្លា ប់ ចំនួន ១០នាក់ ៕
~