បន្ទាប់ពីកម្មវីធីប្រកួត Miss Grand International 2020 បានបញ្ចប់ទៅកាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២១ កន្លងទៅក្នុងនោះគេកត់សម្គាល់ឃើញថាមហាជនកំពុងតែចាប់ក្រសែភ្នែកមើលទៅ Miss Grand Myanmar នាង Han lay ដែលជាបវរកញ្ញាម្នាក់មានឆន្ទៈមោះមុត ក្នុងការប្រើសំឡេងរបស់ខ្លួនជាសាកលដើម្បីឱ្យអន្តរជាតិជួយប្រទេសរបស់ខ្លួនចេញពីរបបដ៏សែនឃោរឃៅពីក្រុមយោធាផ្ដាច់ការ ដែលបានសម្លាប់មនុស្សរង្គាលស្ទើរតែរាល់ថ្ងៃក្នុងប្រទេស ។
~
~
ដោយឡែក បន្ទាប់ពី Miss Grand Myanmar និយាយអង្វរឱ្យអន្តរជាតិជួយប្រទេសមីយ៉ាន់ម៉ាមក ក្នុងនោះមហាជនទូទាំងពិភពលោកកំពុងតែមានក្ដីបារម្ភពីសុខសុវត្ថិភាពរបស់នាង ខណៈដែលនាងបានលើកយកបញ្ហានយោបាយទៅប្រកាសលើឆាកអន្តរជាតិកាលពីរាត្រីគ្រងមកុដនាពេលកន្លងទៅ។
~
~
ការវា.យបង្ក្រាបបង្ហូរឈា.មរបស់កងទ័ពភូមារហូតបណ្តាលឲ្យបា.តុ.ករស្លា.ប់ដល់ជាង ១០០នាក់ កាលពីថ្ងៃសៅរ៍ ២៧ មីនាម្សិលមិញ បានធ្វើឲ្យមានការផ្ទ.ុះកំហឹងនៅទូទាំងពិភពលោក។ ភ្លាមៗនោះសហគមន៍អន្តរជាតិ បានចេញមុខថ្កោលទោសយ៉ាងខ្លាំងចំពោះសកម្មភាពរបស់របបសឹក និងបានទាមទារឲ្យបញ្ឈប់ជាបន្ទាន់នូវការវាយបង្ក្រាបដ៏សាហាវបែបនេះ។
~
ដោយសារតែក្ដីបារម្ភនេះ ក្រុមហ៊ុន Miss Grand International បានសម្រេចចិត្តឱ្យ Miss Grand Myanmar នាង Han Lay នៅបន្តបណ្ដោះអាសន្នមួយរយៈសិនដើម្បីការពារសុវត្ថិភាពរបស់នាង ហើយនាងថែមទាំងបានទៅដើរកម្សាន្តទៅភូកេតជាមួយ Miss Grand International 2020 ទាំង ៥ នាក់ ថែមទៀតផង ។
~
~
ដំណឹងនេះពិតធ្វើឱ្យមហាជនអ្នកគាំទ្រ សប្បាយចិត្តយ៉ាងខ្លាំងខណៈដែលនាងបាននៅបន្ត ព្រោះបើនាង Han Lay ត្រលប់ទៅពេលនេះនាងអាចនឹងត្រូវបានទ័ពយោធាចាប់ស.ម្លា.ប់ ឬ ធ្វើទា.រុ.ណ្ឌ.កម្ម នេះបើតាមការបញ្ជាក់ពីបទសម្ភាសរបស់នាង ៕
~
ប្រភព៖ប្រជាប្រិយ