“ក្រោយពីផ្ទុះថា អន្ទីត ឡុង ចន្ថាគ្មានលុយការប្រពន្ធ រួចចង់បួសវិញ” ឥលូវនេះសមីខ្លួនចេញមុខបកស្រាយ​ (មានវីដេអូ)

ភ្នំពេញ៖ ក្រោយពីមានព័ត៌មានផ្ទុះទាក់ទងនឹងអន្ទីត ឡុង ចន្ថា កាលពីថ្ងៃទី0៤ ខែឧសភា ឆ្នាំ២០២០ កន្លងទៅសម្តេចព្រះសង្ឃនាយក នន្ទ ង៉ែត បានប្រគេនលិខិតទៅព្រះគណៈមេគុណ ខេត្តតាកែវ ព្រះអង្គ កែវ សាវ៉ន ដើម្បីឱ្យនិមន្តភិក្ខុ ទ្បុង ចន្ថា ដែលគង់នៅវត្តភ្នំបូរី គង់នៅវត្តភ្នំបូរី ឃុំព្រែកថ្កោល ស្រុកអង្គរបូរី ខេត្តតាកែវ ឱ្យចូលទៅដោះស្រាយរឿងអាស្រូវនៅសាលាគណៈខេត្តតាកែវជាបន្ទាន់

~

~

ចំពោះបញ្ហាដែលថាតេជគុណមានទំនាក់ទំនងជាមួយស្រ្តីភេទ តាមប្រព័ន្ធបណ្តាញសង្គម ធ្វើឱ្យមានការប្រាសចាកនឹងធម៌វិន័យរបស់ខ្លួន និងជាហេតុនាំឱ្យមានការធ្លាក់ចុះតម្លៃរបស់ព្រះសង្ឃយ៉ាងធ្ងន់ធ្ងរ​ ដូច្នេះតម្រូវឱ្យភិក្ខុ ទ្បុង ចន្ថាធ្វើការលាចាកសឹក្ខាបទ។

~

~

ក្រោយពីធ្វើការសឹកបានសម្រេចរួចរាល់បានមួយរយៈ ស្រាប់តែថ្មីៗនេះក៏មានការផ្ទុះឡើងថា​ “អន្ទីត ឡុង ចន្ថា​គ្មានលុយការប្រពន្ធ រួចចង់បួសវិញ” ។ ជុំវិញរឿងនេះដែរ បើយោងតាមប្រភពវីដេអូនៃការសំភាសន៍មួយ ទាក់ទងនឹង ឡុង ចន្ថា បានចេញមុខបកស្រាយរឿងខាងលើថា ការពិតវា គឺដោយសារតែមានអ្នកចង់អោយរូបលោកបួសវិញ ព្រោះមាននិស្ស័យនឹងសាសនា ជាពិសេសរូបលោកផ្ទាល់ក៏ចង់បួសវិញផងដែរ៕

~

~

សូមទស្សនាវីដេអូខាងក្រោម៖​

ប្រភព៖GPT

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔