អាណិ តណាស់! Miss Grand Myanmar នឹងស្នាក់នៅប្រទេសថៃរយៈពេល ២ខែ ខណៈប្រា ក់ជាប់ខ្លួនសល់តែ២០០ដុ ល្លារព្រោះ (មានវីដេអូ)

~

បងប្អូនបានជ្រាបរួចមកហើយថា Miss Grand Myanmar បានប្រលង Miss Grand។Miss Grand Myanmarរូបនេះបានប្រលងរួចមកហើយតែដោយសារតែប្រទេសរបស់Miss Grand Myanmarរូបនេះមានបញ្ហាដូចប្រិយមិត្តបានជ្រាប។
បវរកញ្ញា Miss Grand Myanmar ឆ្នាំ ២០២០ កញ្ញា Han Lay (ឬ Hann May) នឹងបន្តស្នាក់នៅប្រទេសថៃរយៈពេល ២ខែទៀត ដើម្បីប្រាកដថាអ្វីៗទាំងអស់មានសុវត្ថិភាពសម្រាប់រូបនាងមុនពេលហោះហើរត្រឡប់ទៅប្រទេសកំណើតវិញ។ លោក Nawat

~


នឹងមើលថែរក្សានិងជួយផ្ដល់អ្វីៗគ្រប់យ៉ាងដល់នាងសម្រាប់ការស្នាក់នៅប្រទេសថៃដូចជា ម្ហូបអាហារ កន្លែងស្នាក់នៅ និងរបស់របរចាំបាច់មួយចំនួន។ ប្រជាជនថៃជាច្រើនចង់ជួយនាងតាមរយៈការបរិច្ចាគប្រា ក់ព្រោះនាងនៅសល់តែ ២០០ ដុ ល្លារសម្រាប់រយៈពេល ២ ខែ។ ប៉ុន្តែនាងមិនចង់យកវានោះទេ ដោយនាងបាននិយាយថា «នាងចង់ធ្វើការដើម្បីបានប្រា ក់ជំនួសវិញ»។
នាងនឹងក្លាយជាអ្នកតំណាងឱ្យម៉ាករបស់ណាវ៉ាត់ (ក្រែម ឡេលាបការពារកម្តៅថ្ងៃ ជាដើម) ដូច្នេះនាងនឹង

~


ទទួលបានប្រា ក់ពីការងាររបស់នាង បន្ទាប់ពីកាត់ថ្លៃចំណាយផ្សេងរួច។ ចំពោះក្រុមគ្រួសាររបស់បវរកញ្ញាភូមា នាង Hann May នៅប្រទេសភូមា នាងក៏បង្ហើបប្រាប់ដែលថា ពួកគេទាំងអស់គឺមានសុវត្ថិភាពនោះទេ។ ក្នុងនោះដែរ ប្រជាជនមី យ៉ា ន់ម៉ារាប់ម៉ឺននាក់ ក៏បានបញ្ចេញមតិនៅក្នុងផេក Miss Golden Land Myanmar ជូនពរនិងស្នើឲ្យនាងស្នាក់នៅប្រទេសថៃមួយរយព្រមទាំងប្រសិនជាអាចជួយមើលថែជនភាសខ្លួនរបស់ប្រទេសយើងផង។
គួរបញ្ជាក់ផងដែរថា ចាប់តាំងពីព័ត៌មានរបស់ Han Lay ត្រូវបានផ្សព្វផ្សាយពាសពេញបណ្តាញសង្គម ធ្វើឲ្យបណ្តាអ្នកនិយមលេងអ៊ីនធឺណិត

~


នៅតែនាំគ្នាចែករំលែក បញ្ចេញមតិយ៉ាងច្រើន កុះករ មានទាំងសារលើកទឹកចិត្ត។ រីឯមនុស្សមួយចំនួនទៀតក៏ស្នើរឲ្យអន្តរជាតិជួយយកចិត្តទុកដាក់ ផ្តល់កន្លែងស្នាក់នៅ ដែលមានសុវត្ថិភាពដល់នាង ព្រោះបណ្តាអ្នកគាំទ្រទាំងអស់ព្រួ យបារ ម្ភ មិនទាន់ចង់ឱ្យនាងត្រឡប់ទៅមាតុប្រទេសវិញនោះទេ។ ជាពិសេសអ្នកគាំទ្រនៅក្នុងប្រទេសថៃផ្ទាល់តែម្តង ក៏មិនទាន់ចង់ឲ្យនាងត្រឡប់ទៅវិញផងដែរ ។ ទន្ទឹមនឹងនោះ ក៏មានការជួយពីសំណាក់អ្នករៀបចំកម្មវិធី ដែលពួកគេកំពុងគិតគូរដល់សុវត្ថភាពនាងព្រោះមិនទាន់ចង់ឲ្យនាងត្រឡប់ទៅស្រុកវិញក្នុងសភាពប្រទេសដូចបច្ចុប្បន្ន។

~


គេក៏កំពុងតែគិតដល់ការតស៊ូមតិដើម្បីជួយប្រទេសរបស់នាង តាមរបៀបណាផងដែរ ដោយសារតែការអាណិតអាសូរ និងស្រណោះនូវពាក្យសម្ដី ព្រមទាំងសេចក្ដីស្មោះស្ម័គ្រ ចំពោះជាតិសាសន៍របស់នាង រួមទាំងហ៊ានលះបង់ដើម្បីប្រទេសរបស់ខ្លួន។ សម្រាប់ក្រុមការងារ គេហទំព័រសករាជយើងខ្ញុំ ក៏សង្ឃឹមថា ប្រទេសថៃនឹងផ្តល់ទីកន្លែងសុវត្ថិភាពសម្រាប់ Han lay រហូតថ្ងៃដែលមានការជួយពីសំណាក់អន្តរជាតិ ហើយសូមឲ្យប្រទេសមីយ៉ា ន់ ម៉ា ឆាប់រួចផុតពីសោកនាដកម្មនេះឆាប់ៗ ផងចុះ និងសូមស្នើសុំឲ្យ Han Lay គួរតែស្នាក់នៅប្រទេសថៃដើម្បីអំពាវនាវឲ្យអន្តរជាតិជួយប្រទេសរបស់នាងល្អជាង ៕ ដើម្បីជ្រាបកាន់តែច្បាស់សូមទស្សនាវីដេអូខាងក្រោម៖

~

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔