~
ប្រិយមិត្តបានេជ្រាបរួចមកហើយថានៅប៉ន្មានថ្អៃមុននេះមានកាល្បីយ៉ាងខ្លាំងតាបណ្តាញសង្គមរឿងថាបិតក្រុងភ្នំពេញដែរមាននាក់ស៊ែរជាច្រើនតែវាមិនមែនជាការពិតទេ។
រាជធានីភ្នំពេញ :នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១នេះ ដោយកម្លាំងសមត្ថកិច្ចផែនសន្តិសុខ នៃការិយាល័យ ប្រ ឆាំ ងបទ ល្មើ សប ច្ចេ កវិទ្យា។ បុគ្គលដែលសមត្ថកិច្ចចាប់ខ្លួននេះ ឈ្មោះ វ៉ាន់ រចនា អាយុ២៦ឆ្នាំ ទីលំនៅបច្ចុប្បន្នផ្ទះលេខ៥៩ ផ្លូវ២៤ ភូមិត្រពាំងថ្លឹង សង្កាត់ចោមចៅ១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ជាម្ចាស់គណនី Tiktok ដែលមានឈ្មោះ Rachana BK។
~
យុវជនម្នាក់ដែលបានកា ត់ ត សំឡេងប្រឌិតព័ត៌មាន រឿងបិទរាជធានីភ្នំពេញ ហើយបង្ហោះនៅលើបណ្ដាញសង្គម TikTok ត្រូវបានកម្លាំងនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ឃាត់ខ្លួនយកទៅធ្វើកិច្ចសន្យាអប់រំ និងសុំទោសជាសាធារណៈ ចំពោះការប្រឌិតព័ត៌មានរបស់ខ្លួន នាពេលកន្លងមក។
កន្លងទៅយុវជននេះ បានបង្ហោះវីដេអូកាត់តសំឡេងរបស់ជអនាមិក ថា «ភ្នំពេញគេអាចបិទច្រកយប់ហ្នឹង គេប្រកាសអាសន្នបិទច្រក លែងឲ្យចូលភ្នំពេញ»
~
ហើយបានភ្ជាប់ជាមួយនឹងសកម្មភាពវីដេអូ នៃការកកស្ទះចរាចរណ៍របស់ប្រជាពលរដ្ឋ ដែលធ្វើឲ្យប្រជាពលរដ្ឋមានការយល់ច្រឡំ តាមពិតជាក់ស្តែងរហូតមកដល់ពេលនេះ មិនមានគោលការណ៍ណាមួយ ឲ្យមានការបិទច្រកចេញ ចូលរាជធានីភ្នំពេញនោះទេ ។
ក្រោយពីទទួលកំហុសជាសាធារណៈ ធ្វើការណែនាំអប់រំ និងធ្វើកិច្ចសន្យា រួចមកសមត្ថកិច្ចបានអនុញ្ញាតឲ្យត្រឡប់ទៅគេហដ្ឋានវិញ៕
~