~
មុននេះបន្តិចក្រសួងសុខាភិបាលប្រកាសថា បុរសអាយុ៣៩ឆ្នាំនៅឧទ្យានទន្លេបាសាក់ ខណ្ឌចំការមន ម្នាក់មិនបានស្លាប់ដោយសារវិដ១៩នោះទេគឈដោយសារស្ទះសសៃឈាមបេះដូង នេះបើតាមក្រសួងសុខាភិបាលបានប្រកាស។
លិខិតមរណភាពចេញដោយមន្ទីរសុខាភិបាល រាជធានីភ្នំពេញ មណ្ឌលសុខភាពចាក់អង្រែបានឲ្យដឹងថា អ្នកជំងឺ មានឈ្មោះ នាក់ គឹមសេង ភេទប្រុស មុខរបរជាអ្នកបើកបរ
~
មានអាស័យដ្ឋាននៅ ឧទ្យានទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។ បុរសខាងលើបានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ១៩ នៅថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ ហើយបានស្លាប់នៅវេលាម៉ោង២១៖៤០នាទីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ដោយជំងឺស្ទះសរសៃឈាមបេះដូងភ្លាមៗ។