គ្រោះធំ!!!រថយន្តដឹកស្រូវ បើកដល់ផ្លូវកោងដាច់ហ្វ្រាំងក្រឡាប់ បណ្តាលអោយ ស្លា ប់ បា ត់ ប ង់ជី វិ តមនុស្ស០៤នាក់…

~

ខេត្តបាត់ដំបង :ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ មានករណីគ្រោះថ្នាក់ច រា ច រ ណ៍ រថយន្តធុនធំក្រឡាប់ដោយខ្លួនឯងបណ្តាលអោយ ស្លា ប់ បា ត់ ប ង់ជី វិ តមនុស្ស០៤នាក់។
សមត្ថកិច្ចបានឲ្យដឹងថា មនុស្ស ៤នាក់បាន ស្លា ប់ ភ្លាមៗនៅហ្នឹងកន្លែងកើតហេតុករណីគ្រោះថ្នា ក់ច រា ច រណ៍រថយន្តធុនធំក្រឡាប់ដោយខ្លួនឯង។ ហេតុការណ៍គ្រោះថ្នាក់បានកើតឡើង ត្រង់ចំណុចផ្លូវជាតិលេខ៥៩ ភូមិថ្នល់បត់ ឃុំអូររំដួល ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង។

~


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រភពពីមន្ត្រីនគរបាលខេត្តបាត់ដំបង បានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្តមួយគ្រឿងដឹកស្រូវ ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខត្បូងឃ្មុំ 3A-04-09 របស់ក្រុមហ៊ុនអក្សរ K បើកបរទិសដៅពីជើងទៅត្បូង ដល់ចំណុចកើតហេតុផ្លូវកោង រថយន្តបានដាច់ហ្វ្រាំងក្រឡាប់បណ្តាលឲ្យអ្នកបើកបរ និងអ្នករួមដំណើរ ស្លា ប់ចំនួន០៤នាក់ (មិនស្គាល់អត្តសញ្ញាណកប់នៅក្រោមរថយន្ត) និងខូចខាតរថយន្ត១គ្រឿង។

~

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ប្រភពដដែលបានបន្តថា កម្លាំងនគរបាលច រា ច រ ណ៍ នៃអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក កំពុងស្រាវជ្រាវចុះធ្វើកំណត់ហេតុជ ន រ ង គ្រោះរកសាច់ញាតិក្រុមគ្រួសារ។
សមត្ថកិច្ចបានធ្វើការលើកស្ទូចរថយន្តយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកភ្នំព្រឹក រង់ចាំចំណាត់ការបន្តតាមផ្លូវ ច្បា ប់ ៕

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔