ត្រូវរង្វាន់យក្សបានឡានមួយគ្រឿង ផឹកៗគេលួចយករង្វាន់ទៅបាត់ចុងក្រោយបានត្រឹមប្តឹងដល់តុលាការអោយរកមុខ…

(កណ្ដាល)៖ ពិតជាស្គាល់មុខតែមិនស្គាល់ចិត្តមែន.ប្ដីប្រពន្ធ២នាក់ ខំទៅដូរក្រវិលកំប៉ុងយកស្រាផឹក។លុះអាណិតមិត្តភ័ក្ដិពេក ក៍ហៅមកហូបជាមួយ ចៃដន្យមិត្តភ័ក្ដិនោះ គាស់ក្រវិលកំប៉ុង ត្រូវរង្វាន់ធំ គឺរថយន្ត(ហ្វត១គ្រឿង)..!។

~

ស្រាប់តែរូបគេមានចិត្តលោភលន់ក៍យកក្រវិលកំប៉ុង ដែលត្រូវរង្វាន់នោះរត់គេចខ្លួនបាត់ ដោយមិនចែកចំណែកជាមួយម្ចាស់ស្រាបៀរ ឡើយ។
ជាហេតុនាំឱ្យកើតរឿងប្ដឹងផ្ដល់.!២នាក់ប្ដីប្រពន្ធជាម្ចាស់ស្រា ដាក់ពាក្យប្ដឹងទៅសមត្ថកិច្ចនឹង.សុំកិច្ចអន្តរាគមន៍ ទៅអគ្គនាយកក្រុមហ៊ុន ស្រាបៀរ GANGBER ដើម្បីឱ្យឃាត់ខ្លួនជនសង្ស័យ ពេលទៅបើករង្វាន់..!។

~

~

យោងលិខិតសុំកិច្ចអន្តរាគមន៍ ទៅក្រុមហ៊ុនស្រាបៀរ GANGBERបានឱ្យ«ដើមរាំង»ដឹងថា៖ ជនរងគ្រោះជាម្ចាស់ស្រាឈ្មោះ ឌុល ដែន ភេទប្រុអាយុ៣៤ឆ្នាំ(មុខរបររត់ម៉ូតូឌុប) នឹងប្រពន្ធឈ្មោះ ឈឹម ភា អ្នកទាំង២នៅភូមិថ្មី សង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល។


~

~

ចំណែកជនសង្ស័យឈ្មោះ ស៊ឹម ស៊ន់ ភេទប្រុសអាយុ៣៥ឆ្នាំ (មុខរបរសន្តិសុខធនាគារABA) ដែលមានទីលំនៅភូមិ.សង្កាត់ជាមួយ។ក្នុងលិខិតនោះបានរៀបរាប់ថា៖ កាលពីថ្ងៃទី២៨.០៣.២០២១ ខ្លួននឹងភរិយាបានយកក្រវិលកំប៉ុងស្រាបៀរ GANGBER ចំនួន១២ក្រវិល!។

~

ទៅប្ដូរយកស្រា នៅផ្ទះអ្នកលក់ស្រា ដែលនៅជិតផ្ទះរបស់ខ្លួន ដើម្បីយកមកផឹកនៅបន្ទប់ជួលរបស់ខ្លួន..!។ ខណៈនោះពួកគេក៍ហៅឈ្មោះ ស៊ឹម ស៊ន់(ជនសង្ស័យ) ឱ្យមកផឹកជាមួយចៃដន្យឈ្មោះ ស៊ឹម ស៊ន់ បានគាស់ក្រវិលកំប៉ុងស្រាបៀរ GANGBER។

~

ស្រាប់តែត្រូវរង្វាន់ធំគឺរថយន្ត FORD ១គ្រឿង ដោយបានយកបង្ហាញពួកគេជាម្ចាស់ស្រា ដែលកំពុងផឹកជាមួយ!។ដោយឈ្មោះ ស៊ឹម ស៊ន់ ប្រាប់ថាកុំមាត់ប្រាប់គេឯងដឹង ចាំរូបគេឱ្យលុយចំនួន១.០០០$ ប៉ុន្តែប្ដីប្រពន្ធរងគ្រោះមិនព្រម ដោយសំអាងថាខ្លួនជាម្ចាស់ស្រា។

~

មួយសន្ទុះក្រោយ ស្រាប់តែឈ្មោះ ស៊ឹម ស៊ន់ កាន់ក្រវិលកំប៉ុងដែលត្រូវរង្វាន់នោះរត់គេចទៅបាត់ ថែមទាំងបិទទូរស័ព្ទទាក់ទងមិនបានសោះ…?។ជាហេតុនាំឱ្យប្ដីប្រពន្ធខាងលើ ដាក់ពាក្យបណ្ដឹងទៅសមត្ថកិច្ចក្រុងតាខ្មៅ នឹងប្ដឹងសុំកិច្ចអន្តរាគមន៍ ទៅអគ្គនាយកក្រុមហ៊ុន ស្រាបៀGANGBER ដើម្បីឱ្យឃាត់ខ្លួនជនសង្ស័យ ពេលទៅបើករង្វាន់៕

~

ប្រភព៖ដើមរាំង

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔