អូយយូយ! Lamborghini ចេញមករំជួលបេះដូងអ្នកមើលហើយធានាបើអ្នកក្រមានលុយក៏ទិញដែរ…

ក្រុមហ៊ុនរថយន្ត Automobili Lamborghini និងក្រុមហ៊ុននាវាកម្សាន្ត The Italian Sea Group បានចាប់ដៃគ្នាចេញលក់នាវាកម្សាន្តមួយរួមគ្នា ហៅថា Tecnomar for Lamborghini 63។

នាវាកម្សាន្តខាងលើត្រូវបានបំផុសគំនិតតាមរថយន្ត Lamborghini Sián FKP 37 ហើយលេខ៦៣ នៅពីក្រោយឈ្មោះនោះ គឺតំណាងឲ្យឆ្នាំ១៩៦៣ ដែលជាឆ្នាំបង្កើតរបស់ក្រុមហ៊ុន Lamborghini។

នាវា Tecnomar for Lamborghini 63 ប្រើគ្រោងឆ្អឹង Carbon Fiber ដែលធ្វើឲ្យវាមានទម្ងន់ស្រាល គឺត្រឹមតែ ២៤តោន ហើយមានប្រវែង ១៩ម៉ែត្រ បំពាក់ដោយម៉ាស៊ីន V12 ចំនួន២ ដែលបង្កើតកម្លាំងបានសរុបរហូទដល់ទៅ ៤ ០០០សេះឯណោះ។

គួរឲ្យដឹងថា នាវាកម្សាន្តនេះនឹងត្រូវផលិតត្រឹមតែ ៦៣គ្រឿងប៉ុណ្ណោះ ដោយមួយគ្រឿងមានតម្លៃរហូតដល់ទៅ ៣,៤លានដុល្លារ ហើយនឹងចាប់ផ្តើមចេញលក់នៅឆ្នាំ២០២១៕

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔