ដូចរឿងហុងកុង ក្រុមចោ​​​រមួយក្រុម​​​ផ្លោះ​រប​​ង​ប​​ន្លា​​​លួ​​ស ចូល​ផ្ដាច់ចរន្តភ្លើង​រួចយ​​កប្រា​​ក់និង គ្រឿងអលង្ការអស់ជិត១០​ម៉ឺន​ដុល្លារយ៉ាងសុវត្ថិភាព…

រាជធានី​ភ្នំពេញ ៖ ផ្ទះ​កូនស្រី​របស់​លោក​ឧកញ៉ា​បណ្ឌិត ម៉ុង ឬ​ទ្ធី ត្រូវ​ក្រុម​ចោ​​រ​ចូ​​ល​លួ​​ច ប្រ​មូល​​យក​​លុ​យ​, ទូរស័ព្ទ iPhone ដាំ​ពេជ្រ និង​,​គ្រឿងអលង្ការ​ដាំ​ពេជ្រ​,សរុប​គិត​ជា​ប្រាក់ ប្រមាណ​ជិត​១០​ម៉ឺន​ដុល្លារ ហើយ​ក្រុម​​ចោ​រ បា​ន​គេ​ចខ្លួន​បាត់​ដោយ​សុ​វត្តិភាព បន្សល់​ទុក​តែ​រូប តាម​កាមេរ៉ា​សុ​វត្តិភាព ។

~

ករណី​ចោរកម្ម​ខាងលើ​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​ប្រមាណ​ជាង​៣​ទៀប​ភ្លឺ ឈាន​ចូល​ថ្ងៃ​៣១ ខែមីនា ឆ្នាំ​២០២១​នេះ នៅ​ចំណុច​ផ្ទះ​លេខ​១១៥F ផ្លូវ​ម៉ាស៊ីនទឹក ក្នុងភូមិ​ទី​៣ សង្កាត់​ជ្រោយចង្វារ ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ ។

~

~

តាម​ព័ត៌មាន​អោយ​កោះសន្តិភាព​ដឹង​ថា ក្រុម​ចោរ​បាន​ចូល​ធ្វើ​សកម្មភាព ឡើង​ផ្លោះ​របង​បន្លា​លួស ចូល​ផ្ដាច់​ខ្សែភ្លើង​ដែល​ភ្ជាប់​កាមេរ៉ា​សុវត្ថិភាព​ខាង​មុខ​ផ្ទះ ហើយ​ចូល​ទៅ​ដោះ​កញ្ចក់​ទ្វារ បើកទ្វារ​ចូល​ក្នុង​ធ្វើ​សកម្មភាព​រើ​កកាយ យក​របស់​មាន​តម្លៃ​ម៉ត់ ។

~

តាម​ព័ត៌មាន អោយ​ដឹង​បន្ត​ថា ទ្រព្យសម្បត្តិ​ដែល​ក្រុម​ចោរលួច​យក​ទៅ រួម​មាន​លុយ​ដុល្លារ​ប្រមាណ ៧​ពាន់​ដុល្លារ និង​លុយ​ខ្មែរ ជាង ៧​លាន​រៀល​, កាបូប​តម្លៃ ជាង​២​ពាន់​ដុល្លារ ចំនួន​១, គ្រឿងអលង្ការ ខ្សែ​ក​ពេជ្រ​ចំនួន​១ តម្លៃ​ប្រហែល ០៦​ម៉ឺន​ដុល្លារ​, ទូរស័ព្ទ​ដៃ​ចំនួន​២​គ្រឿង (​ម៉ាក iPhone X ១​គ្រឿង និង​ម៉ាក iPhone ដាំ​ពេជ្រ តម្លៃ​ជាង​១​ម៉ឺន​ដុល្លារ ១​គ្រឿង​), ហើយ​ទូរស័ព្ទ​ដែល​ចោរលួច​យក​ទៅ​មាន​គណនី​យ ABA និង ACLEDA និង​កាត​ធនាគារ​ចំនួន ៣​ទៀត​ផង​ដែរ ។

~

~

កូនស្រី​បង្កើត​របស់​លោក​ឧកញ៉ា​បណ្ឌិត ម៉ុង ឬ​ទ្ធី បាន​បង្ហោះ​លើ​ហ្វេ​ស​ប៊ុ​ក​ផ្ទាល់ខ្លួន យ៉ាង​ដូច្នេះ​ថា «​យប់​ម៉ិ​ញ​ចោរ បាន​ចូល​ផ្ទះ​ខ្ញុំ​យក​កាបូប​លុយ ទូរ​សព្ទ័ ២​គ្រឿង ខ្សែ​.​ក បើ​ឃើញ​ចោរ​វា​យក​ខ្សែ​.​ក កាបូប និង​ទូរស័ព្ទ​ដូច​រូប​ខាងក្រោម​ជួយ​រាយការណ៍​ឲ្យ​ជា​បន្ទាន់ (​នេះ​ជា​រូប​ចោរ​ដែល​បាន​ចូល​ផ្ទះ​សូម​ប្រ​យ​ត្ន័​ទាំងអស់​គ្នា​) សុំ​ជួយ​ស៊ែ​រត​គ្នា​ផង ដើម្បី​ចែករំលែក និង​មានការ​ប្រុង​ប្រយ័ត្ន​» ។

~

នៅ​ក្នុង​ហ្វេ​ស​ប៊ុ​ក​នោះ ក៏​បាន​ភ្ញា​ប់​រូបភាព និង​វី​ដេ​អូ ដែល​ជនសង្ស័យ ចូល​ធ្វើ​សកម្មភាព លួច​ផង​ដែរ ។ទោះបីជា​យ៉ាងណា សមត្ថកិច្ច​មូលដ្ឋាន​ខណ្ឌ​ជ្រោយចង្វារ ពុំ​បាន​ផ្តល់​ព័ត៌មាន​លម្អិត ជុំវិញ​ករណី​ជនសង្ស័យ ចូល​គាស​ភូមិ​គ្រឹះ​ចូល​លួច នោះ​ឡើយ​ទេ ។មហាជនក៏​ដូច​ជា​ម្ចាស់ផ្ទះសំណូមពរដល់​សមត្ថកិច្ចមេត្តា​ជួយ​ស្រាវជ្រាវដើម្បី​ឈាន​ទៅ​តាម​ជនសង្ស័យមក​កាតទោស​តាម​ច្បាប់ ៕

~

~

ប្រភព៖កោះសន្តិភាព​

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔