~
កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ ក្រសួងសុខាភិបាល បានចេញសេចក្ដីប្រកាសព័ត៍មាន ស្ដីពីករណី ស្លា.ប់ ស្ត្រីជនជាតិខ្មែរអាយុ ២៨ឆ្នាំ ដែលរស់នៅភូមិបឹងសាឡាង សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ បានស្លា.ប់ បាត់បង់ ជីវិត ដោយសារ ជំងឺ កូ.វី.ដ ១៩ នាថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៤៖៤០នាទីរសៀល។
នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ស្ត្រីខាងលើត្រូវបានរកឃើញថា មានវិជ្ជមាន កូ.វី.ដ ១៩ ដោយមន្ទីរពិសោធន៍វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា
~
ហើយស្ត្រីខាងលើក៏ត្រូវបានដាក់ឱ្យសម្រាកព្យាបាលនៅមន្ទីរពេទ្យមិត្តភាពខ្មែរ សូវៀត នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១។
ក្រសួងសុខាភិបាលបញ្ជាក់ទៀតថា អ្នកជំងឺមានស្ថានភាពធ្ងន់ធ្ងរតាំងពីចូលសម្រាកដំបូង ដោយសារគាត់មានជំងឺប្រចាំកាយដូចជា៖ ជំងឺទឹកនោ.ម ផ្អែមប្រភេទ១ ជំងឺខ្សោយតម្រង់ នោ.ម ធ្ងន់ធ្ងរដំណាក់កាលចុងក្រោយ អាចជាមូលហេតុបណ្តាលឱ្យអ្នកជំងឺនេះ ធ្លាក់ក្នុងស្ថានភាពធ្ងន់ធ្ងរ។ ទោះបីជាក្រុមគ្រូពេទ្យ បានខិតខំយកចិត្តទុកដាក់ជួយសង្គ្រោះព្យាបាលតាមបច្ចេកទេស
~
ដោយរួមផ្សំការប្រើប្រាស់ ម៉ាស៉ីនជំនួយដង្ហើមផងនោះ នៅតែមិនអាចជួយសង្គ្រោះអ្នកជំងឺបាន ហើយគាត់បានស្លា.ប់ បាត់បង់ជីវិតនៅថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង ១៤៖៤០នាទីរសៀល។ «ការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ៖ ស្ត្រីជនជាតិខ្មែរអាយុ ២៨ឆ្នាំ ខាងលើនេះ បានស្លា.ប់ បាត់បង់ជីវិតដោយសារ វិបត្តិផ្លូវដង្ហើ.មធ្ងន់ធ្ងរ រលា.ក សួ.តសងខាង ដោយសារកូ.វី.ដ ១៩ លើអ្នកជំងឺទឹកនោ.ម ផ្អែមប្រភេទ១ និងជំងឺ ខ្សោយតម្រង់នោ.ម ធ្ងន់ធ្ងរដំណាក់កាលចុងក្រោយ»។
~
យ៉ាងណាមិញ បេីយោងតាមរយៈគេហទំព័រហ្វេសប៊ុកផេក សិល្បករកម្ពុជា បានលេីកឡេីងឱ្យដឹងថា៖”ប្អូនស្រី អាយុ២៨ឆ្នាំ ស្លា.ប់ ដោយសារ កូ.វី.ដ ១៩ R.I.P បងស្រីរបស់ ស.ព គឺ អ្នកនាង បូ លីការ បាននិយាយថា៖ ប្អូនស្រីបងអេីយ បងមានតែប្អូនមួយទេ បងអាណិតប្អូនណាស់ មិនគួរណាប្អូនអាយុខ្លីទេ អាយុត្រឹម២៨ឆ្នាំ សូមបីតែ ស.ព ក៏មិនបានយកមកធ្វេី បុ ណ្យ ដែល បេីកមានជាតិក្រោយ សូមកុំអោយអាយុខ្លីដូចជាតិទៀត”។
~
