យប់ថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១ កងកម្លាំងចាប់ផ្តើមចេញល្បាតក្នុងភូមិសាស្ត្ររាជធានីភ្នំពេញហើយ ជាពិសេសដេីម្បីចុះផ្សព្វផ្សាយណែនាំអប់រំប្រជាពលរដ្ឋអំពីសេចក្តីសម្រេចរបស់សាលារាជធានីភ្នំពេញ។
~
សកម្មភាពកម្លាំងនៃអធិការដ្ឋាននគរបាលខណ្ឌបឹងកេងកង ដឹកនាំដោយលោកវរសេនីយ៍ឯក សុឹម ពិសិដ្ឋ អធិការនគរបាលខណ្ឌបឹងកេងកង បានដឹកនាំកម្លាំងចុះផ្សព្វផ្សាយ ពន្យល់ណែនាំប្រជាពលរដ្ឋ ឲ្យបានយល់ដឹងអំពីសេចក្តីសម្រេចរបស់សាលារាជធានីភ្នំពេញ អំពីការផ្អាកបណ្តោះអាសន្នក្នុងការធ្វេីដំណេីរចន្លោះម៉ោង ៨:០០នាទីយប់ ដល់ម៉ោង ០៥:០០នាទីព្រឹក ចាប់ពីថ្ងៃទី០១ ខែមេសា ឆ្នាំ២០២១តទៅ ដេីម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ ១៩។
~
ក្នុងដំណើរនេះធ្វើអោយមានការលាន់មាត់និយាយពីមហាជនមួយចំនួនខ្លះដូចជា«ដោយសារតែជាថ្ងៃទី1 សូមបងៗជួយយោគយល់ពួកគាត់ផង។ ព្រោះបងអ្នករកស៊ីតូចតាចលក់ដូរ ខ្លះគាត់ពុំទាន់ដឹងពត៌មានទាន់ពេលវេលាទេ។ កន្លែងខ្លះមានអ្នកជួយប្រកាសផ្សព្វផ្សាយ កន្លែងខ្លះពុំមាន»
~
~
អ្នកផ្សេងទៀតបាននិយាយថា«ធ្វើអញ្ចឹងដូចធ្វើបាបគ្នាអាជីវករអញ្ចឹង យេីងគួរតែរកវិធីសាស្ត្រផ្សេងៗ ដេីម្បីណែនាំ ព្រោះថាគ្នាខំលក់ដូរដេីម្បីបានលុយ យកមកបង់ធានាគា អង្ការ បង់ទឹកថ្លៃភ្លើង ផ្គត់ផ្គង់ជីវភាពគ្រួសារបិតអញ្ចឹងបានមនុស្សឯណាទិញទៅនេះគ្រាន់តែមតិតែប៉ុណ្ណោះ»

~
នេះពិតណាស់ថាជាបញ្ហាដល់ប្រជាជនគ្រប់គ្នាតែនេះគឺជាវិធីមួយដែលអាចការពារបានយ៉ាងល្អដែលព្រោះថាយើងអាចបង្ការកូវីដនៅពេលយប់វាស្មើរនិងកន្លះថ្ងៃនៃអ្នកដែលអាចឆ្លងរាល់ថ្ងៃនេះចឹងហើយសូមជួយចូលរួមសហការណ៍ទាំងអស់គ្នាបើយើងដោះស្រាយបញ្ហានេះចេញគឺយើងនឹងឆាប់បានរកចំណូលមកវិញដោយមិនខ្លាចកូវីដ១៩ទៀតឡើយ។
~

~