ផ្ទ​​.​​ុះសំណើចយ៉ាងខ្លាំង!!ខ្លាចសង្សាឌុបស្រីផ្សេងមានតែប្រើវិធីនេះទើបដោះស្រាយបាន

ឥណ្ឌូណេស៊ី៖ ការប្រច័ណ្ឌបានក្លាយជារឿងសាមញ្ញទៅហើយ បើនិយាយអំពីទំនាក់ទំនងស្នេហារវាងមនុស្សពីរនាក់នោះ ហើយកាលពីពេលថ្មីៗនេះដែរ បុរសឥណ្ឌូណេស៊ីម្នាក់ឈ្មោះ Khoirul Anam ត្រូវតែធ្វើអ្វីម៉្យាងដើម្បីកុំឲ្យមិត្ដស្រីកំពូលប្រច័ណ្ឌរបស់គាត់ចោទគាត់ថាបានឌុបបនារីផ្សេង។

~

យ៉ាងណាមិញ ដើម្បីបង្ហាញពីភាពស្មោះត្រង់ និងបញ្ឈប់ការចោទប្រកាន់បែបនេះតទៅទៀត លោក Khoirul បាននឹកឃើញគំនិតច្នៃប្រឌិតគួរឲ្យអស់សំណើចមួយ ដោយសម្រេចចិត្ដដាំដែកគោលស្រួចៗលើកែបម៉ូតូខាងក្រោយរបស់គាត់ ព្រោះការធ្វើបែបនេះនឹងមិនមាននរណាម្នាក់ហ៊ានជិះជាមួយទៀតទេ បើហ៊ានតែជិះដឹងតែចប់ជាមិនខាន។

~

លោក Khoirul ជឿជាក់ថាមិត្ដស្រីរបស់គាត់ច្បាស់ជាពេញចិត្ដស្ដូកនឹងមធ្យោយបាយមួយនេះ តែទន្ទឹមនឹងនេះ វាបានចោទជាបញ្ហាដល់រូបនាងផងដែរ ព្រោះពិបាកខ្លាំង នៅពេលចង់ចេញទៅក្រៅជាមួយលោកម្ដងៗ។

~

ដូច្នេះ ដោយសារកែបក្រោយសុទ្ធតែដែកគោល នាងត្រូវបង្ខំចិត្ដជិះនៅចន្លោះរានម៉ូតូដ៏តូចខាងមុខ ទាំងលំបាកលំបិន។ ហើយពេលនេះដែរ រឿងរ៉ាវ ក៏ដូចជារូបភាពគួរឲ្យអស់សំណើចជាច្រើនសន្លឹករបស់អ្នកទាំងពីរកំពុងតែទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងនៅលើបណ្ដាញសង្គមទៀតផង៕

~

~

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔