គេនៅចាំបានថា កាលពីពេលថ្មីៗកន្លងទៅនេះ មានការបែកធ្លាយវីដេអូមួយ ដោយឃើញលោកគ្រូ៧ភាសា ធ្វើការប្រោះព្រំ បណ្ដេញកូវីដ១៩ ជាហេតុធ្វើឲ្យអ្នកឃើញវីដេអូនេះ ហើយធ្វើការជេរបញ្ចោរលោកគ្រូឥតសំចៃ ក្នុងនោះអាចារ្យធំក៏ចេញមុខពន្លះគ្មានប្រពៃណផងដែរ។
~
ក្រោយពីមានការជេរបញ្ចោរបែបនេះ លោកគ្រូ៧ភាសា ក៏បានចេញបកស្រាយថា ខ្លួនទៅទីនោះ ដើម្បីធ្វើបុណ្យ ហើយកន្លងមកខ្លួនប្រោះព្រំឲ្យគេ គេបានលាភបានជ័យក៏ឲ្យខ្លួនប្រោសព្រំទៀតប៉ុន្តែមិនបានធ្វើការប្រោះព្រំបណ្ដេញកូវីដនោះឡើយ។
~
លោកគ្រូរូបនេះបញ្ជាក់ទៀតថាពេលនោះមានចៅស្រីម្នាក់ឲ្យខ្លួនជួយបណ្ដេញកូវីដផងទើបខ្លួនថាសូត្រធ្វើការជូនពរសូមឲ្យកូវីដខែ៤ខែ៥នោះឲ្យរសាត់បាត់ទៅមិនមែនធ្វើពិធីបណ្ដេញកូវីដ១៩អីនោះទេ។ ជាមួយគ្នានេះលោកគ្រូក៏បានលើកឡើងពីអ្នកជេរបញ្ចោរខ្លួនថាជារឿងមិនល្អទេសម្រាប់សង្គម។
~
បន្ទាប់ពីលោកគ្រូធ្វើការបកស្រាយចប់ក៏មានស្ត្រីម្នាក់ចេញមុខបកស្រាយបន្តឆ្លើយតបទៅនឹងអាចារ្យធំនគររាជដែលជេរបញ្ចោរលោកគ្រូ៧ភាសា។ ស្ត្រីរូបនេះថាបើចង់ប្រដែប្រដៅអីនិយាយមកតែនេះជេរដល់ម្ដាយជេរដល់ជីដូនជីតាថែមទៀត។
~
ក្រោយពីមានការលើកឡើងបែបនេះ នាយ កណ្ដុរ ក៏ចេញមកបកស្រាយជំនួសថាតើហេតុអ្វី បានជាអាចារ្យធំ ជេរគ្រូ៧ភាសានោះ ដោយនាយលើកឡើងថា ដោយសារតែលោកគ្រូ ធ្វើឲ្យច្របូកច្របល់ក្នុងសង្គម ធ្វើឲ្យមានការជួបជុំ ដែលជារឿងមួយ ដែលរាជរដ្ឋាភិបាលកំពុងទប់ស្កាត់។
~
ជាមួយគ្នានេះ នាយ កណ្ដុរ ផ្ដាំផ្ញើថា បើលោកគ្រូពូកែ មិនចាំបាច់បង្ហោះបង្ហាញក្នុងបណ្ដាញសង្គមហ្វេសប៊ុកនោះទេ ហើយដើម្បីកុំឲ្យគេជេរ នាយកណ្ដុរ ក៏បានប្រាប់ទៅស្ត្រីរូបនេះ ឲ្យប្រាប់លោកគ្រូ ប្រាប់អ្នកដទៃ ដែលជឿជាក់លើលោកគ្រូ កុំឲ្យគាត់យកទូរសព្ទ ឬកាមេរ៉ា ទៅថតចម្លងផ្សព្វផ្សាយតាមបណ្ដាញសង្គមហ្វេសប៊ុកទៀត។
~
នាយ កណ្ដុរបន្តទៀតថា បើសិនបងស្រីធ្វើបាន លោកគ្រូធ្វើបាន អ្នកគាំទ្រក៏ធ្វើបានចំណុចនេះគ្មានអាជ្ញាធរណាទៅវិលមុខឈឺក្បាលជាមួយលោកគ្រូបងស្រី ហើយក៏គ្មានអ្នកជេរនោះដែរ។
~
ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូអាចារ្យធំប្រតិកម្ម, លោកគ្រូ៧ភាសា ឆ្លើយតប និងនាយកណ្ដុរ បកស្រាយដូចខាងក្រោមនេះ ទាំងអស់គ្នា ៖
~