សូមប្រុ ង ប្រ យ ត្ន័!!!ត្រីខកំប៉ុងនាំចូលពីប្រទេ សវៀ ត ណា ម ប្រជាពលរដ្ឋចំនួន៧នាក់ក្អួតចង្អោរទន់ដៃទន់ជើងគ្រប់គ្នាបន្ទាប់ពី ហូប….

~

ខេត្តរតនគិរី៖ នៅ ល្ងាចថ្ងៃទី០១ ខែមេសា ឆ្នំា២០២១ នៅក្នុងភូមិភិ ឃុំសេសាន្ត ស្រុកអូរយ៉ាដា វ មានករណីប្រជាពលរដ្ឋចំនួន៧នាក់ ហូបត្រីខកំប៉ុងនាំចូលពីប្រទេសវៀតណាម ស្រាប់តែពុលបណ្តាលឱ្យក្អួតចង្អោរទន់ដៃទន់ជើងគ្រប់គ្នា។
ជ ន រ ង គ្រោះទាំង៧នាក់នោះមានទី១.ឈ្មោះ សល់ សី ភេទប្រុសអាយុ១៦ឆ្នាំ ទី២.ឈ្មោះសល់ ឡេស ភេទប្រុសអាយុ១៥ឆ្នាំ ទី៣.ឈ្មោះសេវ លីន ភេទស្រី អាយុ១៤ឆ្នាំ

~


ទី៤.ឈ្មោះសល់ ញូន ភេទប្រុស អាយុ១៣ឆ្នាំ ទី៥.ឈ្មោះសល់ ដានី ភេទស្រី អាយុ១១ឆ្នាំ ទី៦.ឈ្មោះសល់ សេ ភេទប្រុស អាយុ១៣ឆ្នាំ និងទី៧.ឈ្មោះសល់ ព្រំ ភេទប្រុសអាយុ ១២ឆ្នាំ។អ្នករ ង គ្រោះ ទាំងអស់គ្នារស់នៅក្នុងភូមិកើតហេតុខាងលើជាមួយគ្នា។
ក្រោយពីលោកបានទទួលដំណឹងពីលោកមេភូមិភិថាមានករណីអ្នកហូបត្រីខកំប៉ុងពុលមានអាការ

~


វិលមុខ ក្អួតចង្អោរ ទន់ដៃទន់ជើង លោកក៏ដឹកនាំកម្លាំងចុះទៅជួយធ្វើអន្ដរាគមន៍ភ្លាមៗដែរ។ ពេលទៅដល់ឃើញជនរងគ្រោះអ្នកភូមិបាននាំមកដល់ចំណុចកំពង់ចម្លងភូមិភិ រួចលោកក៏ឱ្យដឹកយកទៅកាន់មណ្ឌលសុខភាពស្រុកអូរយ៉ាដាវដើម្បីស ង្គ្រោះ ប ន្ទា ន់។
នៅថ្ងៃទី០២ខែមេសាឆ្នំា២០២១នេះ លោកបានចាត់ឱ្យមន្ត្រីរបស់លោកទៅធ្វើកំណត់ហេតុ នឹងនាំយកសំបកកំប៉ុងត្រីខម៉ាក

~


គឺហ្វខេនមកកាន់អធិការដ្ឋានដើម្បីឱ្យមន្ត្រីជំនាញធ្វើការពិនិត្យ។
មកដល់នៅព្រឹកនេះពួកគាត់ជាជនរងគ្រោះទាំង៧នាក់បានធូរស្រាលខ្លះហើយ ប៉ុន្ដែគ្រូ ពេទ្យមិនទាន់អនុញ្ញាតឱ្យវិលត្រលប់ទៅផ្ទះវិញនៅឡើយទេ ​រង់ចាំ​តាមដានអាការបន្តទៀត៕

~

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔