ពុទ្ធោ!!បាត់ខ្លួនមួយរយៈធំមិនដឹងថាតារាសម្តែងម្នាក់នេះធ្លាក់ខ្លួនក្រលំបាកដល់កម្រិតនឹងសោះ…

អ្នកប្រដាល់ហើយថែមទាំងជាតារាសម្តែងទៀត តារារូបនេះជាតារាមួយរូបដែលថតច្រើនរឿងសុទ្ធសឹងតែជារឿងខ្នាតធំៗទៀត តែមួយរយៈធំចុងក្រោយនេះបានបាត់ដំណឹងសូន្យឈឹងមិនដឹងថាលោកទៅណាមកណាខ្លះគិតថាលោកប្រហែលជាទៅនៅបរទេសនិង រកសុីអ្វីហើយមើលទៅ។

~

តែអ្វីដែលអ្នកគាំទ្រគិតនោះគឺខុសទាំងស្រុងគឺលោករាល់ថ្ងៃបានធ្លាក់ខ្លួនជាខ្លាំងក្នុងពេលនេះលោកបានត្រឹមតែជាកម្មករសំណង់តាមការដ្ឋានដើម្បីដោះស្រាយបញ្ហាជីវិតមួយពេលមួយពេលតែប៉ុន្នោះរឿងដែលកាន់តែអាណឹតនោះគឺលោកបានស្នាក់នៅផ្ទះតោកយាកមួយដែលជាផ្ទះស្រោបដោយសង្កាសីគ្មានអ្វីមានតម្លៃនឹងគេ។

~

លោកបាននិយាយថាលោករាល់ថ្ងៃគ្មានអ្វីទៀតឡើយក្រៅពីប្រពន្ធដែលទ្រាំមកក្រលំបាកជាមួយរូបលោកថែមទាំងកូនស្ថិតក្នុងបន្ទុកទទួលខុសត្រូវទៀត។ ហើយលោកបានបន្តថាធ្វើយ៉ាងណាបើការខំប្រឹងរបស់យើងគឺបានត្រឹមតែប៉ុន្នឹងយើងគ្មានវិទ្យាអ្វីនឹងគេចឹងហើយបានត្រឹមតែជាមនុស្សធម្មតាដែលគ្មានអ្វីសមភ្នែកនឹងគេទេ ចឹងហើយមានតែយើងខំប្រឹងដើម្បីរស់ឃើញពន្លឺថ្ងៃនឹងគេតែប៉ុន្នឹង។

~

បើនិយាយពីទុក្ខលំបាកវិញគឺលោកបានត្រឹមតែធ្វើហើយទឹកភ្នែកក៏ស្រក់លែងចេញទៅហើយបានត្រឹមតែខំតស៊ូនឹងវាទេ។បើយោងតាមផេក«Fight Science»បានបង្ហោះរូបភាពអំពីលោកហើយថែមទាំងសរសេរក្នុងន័យអោយអ្នកធ្លាប់គាំទ្រលោកជួយគាត់ផងក្នុងនោះបាននិយាយថា

~

«បើអាណិតជួយគាត់ផងបងប្អូនតាំងពីអ្នកប្រដាល់លំដាប់ប្រទេស ធ្លាក់ខ្លួនជាងកម្មករសំណង់ រសាត់មកដល់ខេត្តរតនគិរី អ្នកដែលធ្លាប់ស្តាប់បទ​ បេះដូងអ្នកប្រដាល់​ ពិតជាស្គាល់ ឥលូវគាត់ស្ទើរតែគ្មានបាយហូប សុំផ្ទះគេជ្រក នៅភូមិជ្រៃសង្កាត់យក្សឡោម #ជាស្រួចសូមបងប្អូនបរិច្ចាគធនធានតាមសទ្ធាជ្រះថ្លា 069772798»

~

ក្នុងនោះក៏ផ្ទ​​​​.ុះការចាប់អារម្មណ៍ជាខ្លាំងគឺមានមហាជនជាច្រើបានចូលមកខំមិនដែលអាណឹតជាខ្លាំងហើយក៏មានខ្លះទៀតបានជួយទាំងផ្តល់ការងារទៅរូបលោកថែមទឿត។

~

បើតាមអាខោនបងប្រុងមួយរូបឈ្មោះ”Devid Long Lynam”បានឃើញហើយចូលមកនិយាយរាយរាប់រៀបរាប់ហើយបាននិយាយថា«ប្រសិនបើអ្នកពិតជាជួយគាត់សូមអនុញ្ញាតឱ្យគាត់ទាក់ទងក្រុមហ៊ុនរបស់ខ្ញុំសម្រាប់ការងារ។ យើងនឹងផ្តល់កន្លែងស្នាក់នៅអាហារហូបចុកនិងធ្វើការដើម្បីប្រាក់ខែ។Telegram: 069777304
នៅក្រុមហ៊ុនបេតុង»

~

តែមានអ្នកខ្លះទៀតបាននិយាយស្តីថាអោយលោកក្នុងការរិះគន់ថា«តារាស្រុកខ្មែរអោយតែក្រលំបាកដឹងតែមកសុំអង្វរនេះអង្វរនោះអោយគេជួយហើយមិនគិតរកសុីអ្វីខ្លួនឯងទេគិតតែពីសុំគេសុំឯងពេញនឹងនិយាយទៅឃើញច្រើនហើយតារាស្រុខខ្មែរមានតែប៉ុន្នឹង»។ ក្នុងការរិះគន់បែបនេះធ្វើអោយមហាជនជាច្រើបានទើសចិត្តហើយនិយាយស្តីទៅវិញថា

~

«សម្រាប់ញុមវិញញុមមិនដែរឃើញគាត់សុំជំនួយចឹងទេបើមិនជួយគាត់ទេកំតេស្តរិះគុណគាត់អីព្រោះតារាដូចគាត់មិនដែរបានអួតរបស់ថ្លៃៗដូចតារាផ្សេងទេតារាផ្សេងមួយចំនួនអួតហើយក៏សុំជំនួយតែបើគាត់គឺត្រូវការពិតមែនញុមស្គាល់គាត់តាមរយះបទចំរៀងរបស់បងខេមរះសិរីមន្ត(បេះដូងអ្នកប្រដាល់)ញុមជឿរណាថាអាយដលរបស់ញុមបងខេមរះសិរីមន្តនិងផ្តល់ជាជំនួយគាត់ខ្លះជាមិនខានទេ
{ខ្ញុំជាអ្នកខមិនបើញុមនិយាយអ្វីទៅខុសនិងប៉ះពាល់ដល់អ្នកណាញុមសូមអភ័យទោសទុកជាមុនផង}អរគុណ»

~

ហើយខ្លះទៀតក៏ស្តីទៀតថា«ពួកនេះវាជួយតែពួកឆ្កួតតាម Tik Tok ទេ។តែអ្នកដែលត្រូវការពិតប្រាកដពួកវាដៀលសុទ្ធតែអត់កំណើតហើយសូមសួរអស់លោកលោកស្រីដែលចូលមកខមមិនស្តីថា មើលងាយមើលថោកដល់មាយាទគាត់តើអស់លោកលោកស្រីមានដែលបានជួយដល់គាត់ម្តងនៅ?បើមិនដែលបានជួយទេសូមបិទបបេរមាត់អោយជិតព្រោះមាត់ហាមកចង្រៃខ្លាំងណាស់។»

~

តាមសម្តីប្អូនស្រីម្នាក់និយាយមិនក្នុងន័យស្តីបន្ទោសដល់នណាម្នាក់ឡើយគឺនាងបាននិយាយថា«គាត់បានសម្តែងក្នុងរឿងកូនក្រក់រឿងហ្នឹងល្បីមិនចាញ់រឿងខ្មោចនាងនាថទេ បេីតាមខ្ញុំគិតតារាពីមុនៗរស់ពឹងលេីសិល្បះតែមួយមុខមិនរកមុខរបរថ្មីជួយទប់ដូចតារាអីលូវចឹងហេីយភាគច្រេីនតារាជេីងចាស់ៗធ្លាក់ខ្លួនក្រសិល្បះវាលូយត្រង់តែម្យា៉ងទេគឺគេស្គាល់ទូទាំងប្រទេសបេីសិនជាយេីងរស់ពឹងលេីតែវាមួយក៏មិនកេីតដែរ ចឹងបានតារាស្រុកខ្មែរលូវបែកកំនិតរកសុីលក់ដីឡូ លក់ឡេ ដូចនេន ទុំឡាយលក់ផ្អក ខាត់ ជេម ឡាយលក់ធុងបាក នៅមានតារាជាច្រេីនទៀតកប្លែងទិចហេីយ»

~

នេះជាសម្តីរបស់អ្នកដែលចូលមកនិយាយនិង រិះគន់ទៅកាន់លោកពូតែក្នុងនោះក៏មានមនុស្សមួយចំនួនធំមានការអាណឹតដល់រូបលោកពូហើយបានផ្តល់កម្លាំងចិត្តលោកពូកុំចុះចាញ់នឹងវាស្នាអី ក្នុងនោះក៏មានមហាជនមចំនួនបានជួយជាជំនួយដូចជាការងារផ្សេងៗផងដែរ។

~

ជាចុងក្រោយលោកបានត្រឹមតែខិតខំធ្វើការដើម្បីចិញ្ចឹមគ្រួសារទោះដឹងថាស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយលោកបានត្រឹមធ្វើនៅអ្វីដែលគួរធ្វើមិនបានទៅលួចឆក់ផ្ល​​​.ន់នណាម្នាក់ឡើយហើយទោះលោកធ្លាក់ដល់ស្ថានភាពណាក៏លោកមិនប្រព្រឹត្តរឿងខុសច្បាប់ដែលសង្គមស្អប់ខ្ពើមឡើយ៕

~

អត្តបទរក្សាសិទ្ធដោយ៖ ខ្មែរសាយ|Khmer Site

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔