ខេត្តសៀមរាប : ថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ សមត្ថកិច្ចបានឃាត់ខ្លួនបុរសម្នាក់តាមពាក្យបណ្ដឹងរបស់ម្ដាយឪពុកក្មេងរងគ្រោះ ពាក់ព័ន្ធករណីរួមភេទ ជាមួយអនីតិជនអាយុក្រោម ១៥ឆ្នាំ និងអំពើទិញពេស្យាចារកុមារ។ បុរសម្នាក់នោះមានឈ្មោះថា នៀម ផៃ អាយុ២៨ឆ្នាំ
មានមុខរបរជាអ្នកលក់សាំងជននេះបានចាប់ខ្លួនតាមបញ្ជារបស់លោកកើតវណ្ណារ៉េត ព្រះរាជអាជ្ញាអមសាលាដំបូងគួរបញ្ជាក់ផងដែលថាកាលពីថ្ងៃទី៣០ ខែមីនា កន្លងទៅថ្មីៗនេះ ឈ្មោះ អ៊ុន កូយ ភេទប្រុស អាយុ ៣៨ឆ្នាំ នៅភូមិតាវៀន សង្កាត់សាលាកំរើក
បានដាក់ពាក្យបណ្តឹងចោទប្រកាន់លើឈ្មោះ នៀម ផៃ នៅភូមិជាមួយគ្នាថា បានរួមភេ.ទ ជាមួយកូនប្រុសរបស់គាត់ ឈ្មោះ កន រិទ្ធសាត្រា អាយុ ១១ឆ្នាំ ដោយឲ្យប្រាក់២.០០០រៀល និងទូរស័ព្ទសាំសុង ១គ្រឿង ។
ក្រោយពីទទួលបណ្តឹងរួច សមត្ថកិច្ច បានបើកការស៊ើបអង្កេតបឋម រួចបានកោះហៅឈ្មោះ នៀម ផៃ មកសាកសួរ តែជននេះ មិនសារភាពទេ។ ពេលនោះ សមត្ថកិច្ច បានឆែកទូរស័ព្ទដៃរបស់ជនស.ង្ស័.យ ឃើញមានរូបភាពជាវីដេអូ ដោយជននេះស្រាតខោក្មេងប្រុសរួច បៀ.មប្រដា.ប់ភេទ ហើយអោយក្មេងបៀ.មលឹ.ង្គខ្លួនវិញ។ លោកជាហេងបានអោយដឹងទៀតថា
ចំណែកក្មេងប្រុសម្នាក់ទៀត ឈ្មោះ សុវណ្ណ វិរយុទ្ធ អាយុ ១០ ឆ្នាំ ក៍បានរាយការណ៍ដែលថា ឈ្មោះ នៀម ផៃ បានលេងប្រដា.ប់ភេ.ទខ្លួន និងរួមភេ.ទជាមួយខ្លួនតាមរន្ធគូថទៀតផង ។
នៅពេលបន្ទាប់មកម្តាយជនរងគ្រោះ ឈ្មោះ សុវណ្ណ វិរយុទ្ធក៍បានមកដាក់ពាក្យបណ្តឹងផងដែរ។ ក្នុងករណីតែ១នេះ មានក្មេងប្រុសរងគ្រោះចំនួន២នាក់ គឺ៖ ១./ ឈ្មោះ កន រិទ្ធសាត្រា អាយុ ១១ ឆ្នាំ នៅភូមិតាវៀន សង្កាត់សាលាកំរើក។ ២./ ឈ្មោះ សុវណ្ណ វិរយុទ្ធ អាយុ ១០ ឆ្នាំ នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ៕
សូមទស្សនារូបភាពខាងក្រោមនេះ ៖