បាត់ខ្លួនទៀតហើយ!!!បាត់ក្មេងប្រុសអាយុ១៤ឆ្នាំម្នាក់មិនទាន់រកឃើញសូមជួយរកតាមភិនភាគខាងក្រោម

ក្មេងប្រុសម្នាក់ឈ្នោះ បញ្ញា អាយុ14ឆ្នាំបានបាត់ខ្លួនតាមបណ្តោយផ្លួវ២០០៤ រយៈពេលប៉ុន្មានថ្ងៃមកហើយគឺតាំងកាលពីថ្ងៃ3 ខែ4 ឆ្នាំ 2021 មកដល់ថ្ងៃនេះមិនទាន់បានឃើញនៅឡើយទេ។

~

ក្មេងម្នាក់ដែលមានឈ្មោះថា បញ្ញា ភេទប្រុសអាយុ ១៤ឆ្នាំ រស់នៅរាជធានីភ្នំពេញបានបាត់ខ្លួននៅផ្លូវ២០០៤ ដែលមិនដឹងថាមានរឿងអ្វីកើតឡើងឡើយគឺមិនបានមកផ្ទះសោះ។ សូមជម្រាបថា

~

បញ្ញាជាក្មេងប្រុសដែលមានសម្បល់ស្រអែម មានកម្ពស់ប្រហែល១ម៉ែត៣០ បានជិះកង់ ហើយថែមទាំងស្ពៀយកាបូបពណ៍ប្រផេះ ដែលទីតាំងដែលបានបាត់គឺនៅម្ដុំផ្លូវ(2004) ។

~

បើតាមម្ចាស់អាខោនFacebook ឈ្មោះ ៖សុង អី បានបង្ហោះសារមួយថា« ដំណឹងបាត់កូន ខ្ញុំបាទបានបាត់កូនប្រុស ឈ្នោះ បញ្ញអាយុ14ឆ្នាំ បាត់កាលពី ម្សិលមិញ ថ្ងៃ 3 ខែ4 ឆ្នាំ 2021ជិះកង់និងស្ពៀយកាបូបពណ៍ប្រផេះ បាត់នៅម្ដុំ ផ្លូវ (2004)បើបងប្អូនបានឃើញជួយទាក់ទងមកខ្ញុំផ្ទាល់ 0889669930, 098669930, 078655650ជួយស៊ែរបន្តផងបងប្អូន សូមអគុណ»

~

~

បើប្អូនបានឃើញភិនភាគខាងលើសូមមេត្តាជួយទាកទាងប្រាប់គាតផងចុះ សុង អី ដំណឹងនេះបានធ្វើអោយគេគ្រប់គ្នាបានផ្ញាក់ផ្អើលជាខ្លាំងព្រោះថា មួយរយះនេះបានបាត់ក្មេងជាច្រើនករណីបន្តបន្ទាប់គ្នាដូចជា៖

~

ប៉ុន្មានថ្ងៃមុនបានបាត់ខ្លួនក្មេងប្រុសនៅច្បារអំពៅម្នាក់ឈ្មោះ ប៊ុនហេង ភេទប្រុស អាយុ១០ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស ស្នាក់នៅភូមិជ្រោយអំពិល សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ដែលប៉ុន្មានថ្ងៃមុននេះគឺបានរកឃើញហើយថាស្លា​​​.​​​ប់បាត់បង់ជីវិតដោយសារឃា​​​​តករ​​​​​​ហើយពេលនេះសមត្ថកិច្ចកំពុងកសាងសំណូមរឿងចាប់ជនល្មើសដើម្បីអោយមានភាពកក់ក្តៅដល់ប្រជាជនគ្រប់គ្នា។

~

ហើយកាលពីថ្ងៃទី៣១ ខែមីនាកន្លងទៅនេះបាត់ក្មេងទៀតហើយដែរមកដល់ថ្ងៃរកឃើញគឺនៅថ្ងៃ2 ឃើញតែសាកស​​​​ព មានស្នា​​​​មវះ​​ច​​​ង្កេះ​​នឹង​​ខ្ន​​​ង នេះជាករណីសង្ស័យថាវះយកគ្រឿ​​​ង​​​ក្នុ​​​ង​​​​ក្មេ​​​ង​​​វាជាអំពើខុសច្បាប់ជាខ្លាំងហើយវាក៏ជាការព្រួយបារម្មណ៍យ៉ាងខ្លាំងផងដែរ។

~

ជាចុងក្រោយសូមពុកម៉ែបងប្អូនមានការប្រុងប្រយ័ត្នចំពោះកុមារអោយបានខ្លាំងបំផុតផងព្រោះថាវាជារឿងដដែរៗ សុទ្ធតែករណីក្មេងៗចឹងហើយសូមមេត្តាកុំធ្វេសប្រហេសអោយសោះពេលនេះវាជារឿងដែលគួរអោយបារម្ភខ្លាំងណាស់ចំពោះសង្គមយើងពេលនេះ ហើយសូមជួយស្វែងរកបើប្រទ​​​​​​​ះឃើញក្មេងប្រុសឈ្មោះ បញ្ញា មានភិនភាគខាងលើសូមជួយទាក់ទងផងចុះ 0889669930, 098669930, 078655650 ៕

~

អត្តបទ៖ខ្មែរសាយ

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔