ហួសចិត្តមិនដែលគិតថាដល់ថ្នាក់ហ្នឹង!!លោកប្តីខ្លាចប៉ូលីសចា ប់ មិនហ៊ានចេញទៅដឹកប្រពន្ធ ដែលមានផ្ទៃពោះជិត៧ខែ អោយម៉ូតូឌុបទ ម្លា ក់ ចោ លតាមផ្លូវ ក្រោយពេលបើកខុសបំរាមគោចរ…

~

ថ្មីៗនេះមានការហួសចិត្តមួយបានកើតឡើងពីអ្នកលេងបណ្តាញសង្គមព្រោះលោកប្តីខ្លាចប៉ូលីសចា ប់ មិនហ៊ានចេញទៅដឹកប្រពន្ធ ដែលមានផ្ទៃពោះជិត៧ខែមកពីពេទ្យ អោយម៉ូតូឌុបឌុបតែ ក្រោយពេលបើកខុសបំរាមគោចរ ម៉ូតូឌុបទ ម្លា ក់ ចោ លតាមផ្លូវ។
តាមរយៈគណនេយ្យហ្វេសបុកលោក ហួរ ហួត នាយករដ្ឋបាលខណ្ឌទួលគោក នៅយប់ថ្ងៃទី០៣ ខែមេសានេះ បានបង្ហោះរឿងរ៉ាវដ៏គួរឲ្យហួសចិត្តមួយ

~


ដោយប្តី ដល់ថ្នាក់ខ្លាចប៉ូលិសចាប់ មិនហ៊ានចេញទៅដឹកប្រពន្ធ ដែលមានផ្ទៃពោះជិត៧ខែ ក្រោយម៉ូតូឌុបទម្លាក់ចោលតាមផ្លូវ ពេលបើកខុសបំរាម គោចរ។ ខាងក្រោមនេះជាសំណេររបស់លោកលើបណ្តាញសង្គម ៖
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រាត្រីនេះខ្ញុំមានរឿងដ៏ហួសចិត្តមួយចង់ចែករំលែកជូនបងប្អូនជ្រាបជាបទពិសោធន៍។ ក្នុងពេលកំពង់អនុវត្តវិធានការរដ្ឋបាលចំពោះអ្នកធ្វើដំណើរនៅរាត្រីថ្ងៃទី០៣.០៤. ២០២១នេះ

~


បងស្រីម្នាក់នេះមានផ្ទៃពោះជិត៧ខែបានធ្វើដំណើរដោយម៉ូតូឌុប តែត្រូវបានម៉ូតូឌុបទំលាក់ចោលដោយខ្លាចកំលាំងចាប់ម៉ូតូ។មកដល់គោលដៅត្រួតពិនិត្យខ្ញុំបានណែនាំសម្របសម្រួលអោយប្តីគាត់មកទទួល តែលោកប្តីថាមិនហ៊ានទៅទេខ្លាចប៉ូលីសចាប់ម៉ូតូដែរ។ចង់សួរថា៖តើលោកប្តីខ្លាចប៉ូលីសពេករហូតទុកអោយប្រពន្ធពោះធំដើររហូតរាប់សិបគីឡូម៉ែត្រមែនឬ??

~

កំលាំងគណះបញ្ជាការឯកភាពត្រួតពិនិត្យតាមគោលដៅមិនមែនតឹងរឹង មុឺងម៉ាត់រហូតមិនយល់ហេតុផលនោះទេ។ដូចនេះខ្ញុំក៏បានសម្របសម្រួលអោយមានការដឹកជញ្ជូនបងស្រីទៅផ្ទះដោយPassappតែម្តង។

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔