ថ្មីៗនេះពិធីការិនី រស់ សុធាវី បានចេញមកចែករំលែកបទពិសោធរបស់ខ្លួនដល់បងប្អូនស្រ្តីទាំងឡាយ បន្ទាប់ពីបាត់បង់គ្រឿងអលង្ការដែលខ្លួនស្រឡាញ់ដោយការប្រហែសតែមួយពព្រិចភ្នែកប៉ុណ្ណោះ ដែលធ្វើឱ្យនាងលោកស្តាយយ៉ាងខ្លាំង ។
~
ពិធីការិនីសម្បុរស្រអែមស្រស់រូបនេះបានបង្ហាញសារភ្ជាប់ជាមួយនឹងរូបភាពដែលនាងពាក់គ្រឿងអលង្ការដែលបានបាត់ទៅនោះថា «សូមកុំខ្ចប់គ្រឿងអលង្ការជាមួយក្រដាសជូតមាត់ ខ្ញុំមានបទពិសោធបាត់អលង្ការជាទីស្រឡាញ់
~
ក្រោយខ្ចប់ជាមួយក្រដាសជូតមាត់ រួចដាក់ក្នុងកាបូប ក្រោយមកក៏រើកាបូប ហើយចាក់ក្រដាសនោះចូលធុងសំរាម ដោយភ្លេចថាបានខ្ចប់គ្រឿងអលង្ការក្នុងនោះ ចុងក្រោយ គឺបាត់បានសម្រេច… so sad in long time» ។
~
ការលើកឡើងរបស់ រស់ សុធាវី បានធ្វើឱ្យមិត្តភក្តិនៅក្នុងបណ្តាញសង្គមបានចូលរួមសោកស្តាយ ហើយក៏មានមិត្តភក្តិខ្លះក៏បានប្រាប់ថាខ្លួនក៏ធ្លាប់ជួបរឿងបែបនេះដែរ ។
~
រស់ សុធាវី ក៏ជាពិធីការិនីដែលមានប្រជាប្រិយភាពម្នាក់ដែរនៅក្នុងទូរទស្សន៍ហង្សមាស ។ នាងកាន់កម្មវិធីមួយចំនួនដែលមានដូចជាការអានព័ត៌មានពេលព្រឹក និង កម្មវិធីប្រគំតន្រ្តី ។
~
~
ដោយសារតែប្រជាប្រិយភាពនៅក្នុងស្រុកកាន់តែរីកទូលាយបានធ្វើឱ្យ រស់ សុធាវី ហាក់មិនទាន់មានគម្រោងចេញទៅរស់នៅប្រទេសបារាំងតាមស្វាមីឡើយ បើទោះពេលនេះនាងរៀបការបានប្រមាណជាង ៥ ឆ្នាំហើយក្តី ៕
~
ប្រភព៖ប្រជាប្រិយ