លោកគ្រូដែលសុំទឹកភ្លៀងកាលពីថ្ងៃមុនពេលនេះល្បីខ្លាំងណាស់…

ល្បីរន្ទើមហាជននាំគ្នារិះគន់ជាច្រើនថែមទាំងមានការជេប្រមាតថាលោកគ្រូមហាជ័យនិយាយទាំងសំអាងខ្លួនថាលោកជាអ្នកសុំទឺកភ្លៀងកាលពីថ្ងៃមុនអោយភ្លៀងនៅកម្ពុជាយ៉ាងត្រជាក់ជាខ្លាំង។

~

នេះបើតាមសារព័ត៌មានដែលមានប្រភពមកពី«darareport»បានសរសេរហើយរៀបរាប់ថា(ប្រិយមិត្តបាន​ជ្រាប​រួចមកហើយ​ថាកាលពី​យប់​រំលង​អធ្រាត្រ​ឆ្លង​ចូល​ថ្ងៃទី​៣ ខែមេសា ឆ្នាំ​២០២១ មាន​ភ្លៀង​កក់ខែ​មួយ​មេស្របពេលអាកាសធាតុកំពុងតែ​ក្ដៅស្អុះ​ស្អាប់ ហើយ​ប្រជាពលរដ្ឋ​កម្ពុជាភាគច្រើនកំពុង​លង់លក់​ក្នុង​ដំណេក​នោះ។

~

​លុះ​នៅ​ព្រឹក​ថ្ងៃទី​៣ ខែមេសា ស្រាប់តែ​គេ​ប្រទះឃើញ​វីដេអូ​​​របស់​លោកគ្រូមហា​ជ័យធ្វើការ​បង្ហោះឆ្លើយតប​ទៅនឹង​ខំ​មិន​មួយ​នៅ​លើ​ទីក​តុ​ក​របស់​ខ្លួនដែល​លើក​ឡើង​ថា «​មកពី​បង​ថ្វាយ​ភ្លេង​បាន​នៅ​នេះ​ភ្លៀង​ផ្ដល់»។

~

​លោកគ្រូមហា​ជ័យបានលើកឡើង​ឆ្លើយតប​នឹង​ខំ​មិន​នេះ​ថា «​បាទ​កូនត្រឹមត្រូវ​ហើយ​កូនលោកគ្រូ​បានធ្វើ​ពិធីបួងសួង​មួយណា​កូន​ណាចឹ​ង​បាន​មាន​ភ្លៀង​ធ្លាក់​កូន​ណា ចម្លែក​ខែ​ចែត្រ ភ្លៀង​ធ្លាក់ចឹ​ង​លោកគ្រូ​ចង់​ឲ្យ​ភ្លៀង​ធ្លា​ក់​មួយ​មេដើម្បី​ត្រជាក់​ត្រជុំត្រជាក់​ស្រួលខ្លួនសម្រាប់​ការ​គេង​»​។

~

តាមរយៈ​ការ​អះអាង​របស់​លោក​គ្រូ​ខាង​លើ​នេះមានការ​រិះគន់​ជាច្រើន​នៅ​លើ​បណ្ដាញ​សង្គម​ទីក​តុ​កនិង​ហ្វេ​ស​ប៊ុ​ក​។ ជាក់ស្ដែងតារា​ទីក​តុ​ក​មួយ​រូប ប្រើប្រាស់​គណនី​ឈ្មោះ​«​គិរី សីតល​ត្ថោ​»បានលើកឡើង​បែប​ឌឺដង​ថា

~

«​បាទ​អរគុណ​ច្រើន​លោកគ្រូ កុំ​តែ​លោកគ្រូ​ប្រាប់ កុំ​អី​ខ្ញុំ​អត់​ដឹង​ថា ភ្លៀង​យប់មិញ​នេះ លោកគ្រូ​ជា​អ្នក​ហៅ​មក​ទេ ប៉ុន្តែ​សុំ​ចិត្ត​លោកគ្រូ​ចេះ លើក​ក្រោយ​បើ​ធ្វើ​ពិធី​ហៅ​ភ្លៀង ហៅ​តែ​ភ្លៀង​បាន​ហើយ ហើយ​ហៅ​រន្ទះបា.ញ់​មកយប់មិញ​រន្ទះបាញ់​ខ្លាំង​ណាស់​…»។

~

​ជាមួយគ្នានេះ អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ម្នាក់ ប្រើប្រាស់​គណនី​ឈ្មោះ​«Ly Sovanduong» បាន​បង្ហោះ​វីដេអូ​លោកគ្រូ​ខាងលើ​និយាយ អម​ដោយសារ​រិះគន់​ថា «​ហឺ​. អញ​ហើយអញចេញ​មកពីណាទៀត ហើយ​លោក​ព្រះអត់​ស្គាល់​ភ្លៀក​កក់ខែ​ទេ​អី​សុទ្ធតែ​លោកគ្រូធ្វើ​ពិធីសុំ​អោយ​ភ្លៀងធ្លាក់បើពិត​ដូច​លោកនិយាយចឹ​ងមែន​ប្រទេស​កម្ពុជាលែង​ខ្វះ​ទឹក​ធ្វើស្រែ​ហើយ

~

~

ទម្រាំមានទឹកអោយ​កសិករ​បង្កបង្កើន​ផលបាននាពេលបច្ចុប្បន្ននេះ​រាជរដ្ឋាភិបាលលោកខិតខំស្តា​នឹង កសាងប្រព័ន្ធ​ធារាសាស្ត្រ​​អស់​លុយរាប់​រាយ​ពាន់​លាន​មិនទាន់មានទឹកគ្រាន់​គ្រាន់​ផងបែរ​ជាលោក​ឯងនិយាយ​មក​សុទ្ធតែធ្វើ​ពិធីសុំ​អោយ​ភ្លៀងធ្លាក់បាន។

~

~

បើ​ពូកែ​យ៉ាង​នឹងជិត​ដល់​ខែ​ហើយសូម​អញ្ជើញទៅអូរឫស្សីម្តុំផ្ការាំទឹករាំនឹង​បាន​លុយរាប់ម៉ឺន​លាន​ដុល្លារមិន​ខាន។ សូម​មន្ត្រីពាក់​ព័ន្ធ​ជួយ​មើលគាត់ម្នាក់នេះផង​តើ​ពូកែ​ពិតដូច​និយាយឬ​ភូតកុហក​? បើ​អោយតែ​យ៉ាងនេះងាប់​គេ​ងាប់​ឯង​អស់ហើយ​»៕ ដើម្បីជ្រាបច្បាស់សូមទស្សនាវីដេអូខាងក្រោមនេះ ៖)

~

~

ប្រភព៖darareport

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔