លោកពូ ហួរ ឡាវីអុចធូបបួសសួងសូមអោយប្រពន្ធបានចូលផ្ធះព្រោះប្រពន្ធមកពន្យល់សុបិន្តថាគេមិនអោយចូលផ្ទះ

ភ្នំពេញ កាលពីថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២១ កូនស្រីរបស់លោក ហួរ ឡាវី គឺកញ្ញា វីឌី ណែត បានជាសះស្បើយពីជំងឺកូវីដ១៩ហើយ ប៉ុន្តែអ្វីដែលគួរឲ្យសោកស្តាយសម្រាប់គ្រួសាររបស់កញ្ញា គឺគ្រួសារមួយនេះបានបាត់បង់ម្តាយ និងជាភរិយារបស់ លោក ហួរ ឡាវី ព្រោះតែជំងឺកូវីដ១៩នេះ។

~

យោងតាមការរៀបរាប់របស់លោក ហួរ ឡាវី ជាមួយ ទស្សនាវដ្តី នរគធំ បានអោយដឹងថា: ការដែលគាត់អុជទៀនធូប អន្ទងហៅព្រ លឹងភរិយា ឲ្យវិលវិញដោយសារព្រ.លឹងគាត់បានទៅពន្យល់សប្ដិ ប្រាប់អ្នកក្រៅថា គាត់នៅខាងក្រៅ អត់ទាន់បានចូលផ្ទះទេ។

~

ដូច្នេះហើយ ទើបខ្ញុំបានអន្ទងហៅព្.រលឹងប្រពន្ធវិលមកវិញមក ឲ្យចូលផ្ទះវិញមក ពីព្រោះខ្ញុំយកធាតុ យកអី បានមកហើយ ដាក់នៅក្នុងផ្ទះហើយអុជធូបសុំម្ចាស់ទឹកម្ចាស់ដី ឲ្យគាត់បានចូល ព្រោះគាត់ទៅពន្យល់សប្ដិគេ មិនបានពន្យល់សប្ដិកូនៗឬប្ដីអីទេ គឺពន្យល់សប្ដិកូនក្មួយពីរនាក់ ឃើញថា គាត់ដើរនៅមុខផ្ទះ ទៅមកៗ ហើយចូលអត់រួច ដោយសារថា យើងមានព្រះភូមិ មានជំនាងផ្ទះ ថែរក្សានៅទីនេះ មិនបើកផ្លូវឲ្យ។

~

យប់មិញហ្នឹង អុជធូបបែរបន់ សែនទេវតានៅផ្ទះ ម្ចាស់ទឹកម្ចាស់ដី សុំឲ្យគាត់ចូលបានមក។ខ្ញុំអុជធូបអន្ទងហៅព្រលឹងគាត់ហ្នឹង តាំងពីថ្ងៃស្លា.ប់មក។ ខ្ញុំនៅតែអុជរាល់ថ្ងៃអ៊ីចឹង គ្រប់៧ថ្ងៃ ឲ្យគាត់មកចូលផ្ទះវិញទៅ ហើយជួយថែរក្សា កូនចៅនៅក្នុងផ្ទះទាំងអស់ហ្នឹង កុំឲ្យវង្វេងវង្វាន់ទៅឯណា ព្រលឹងរបស់គាត់។

~

ខ្ញុំគេងមិនលក់ទេ ប្រហែលជាម៉ោងមួយ ម៉ោងពីរ ទើបបានធ្មេចទៅ។ ថ្ងៃមុនហ្នឹង កូនខ្ញុំ ក្មួយនៅឯណោះ គាត់ចាក់បទ បាត់អូន ដែលខ្ញុំច្រៀង ខ្ញុំស្ដាប់ហើយ អង្គុយស្រក់ទឺកភ្នែក ហើយខ្ញុំច្រៀងបទនោះមួយទៀត គឺបទ «យើងត្រូវតែនៅក្នុងផ្ទះ»

~

បទកូវីដ ហ្នឹង ចម្រៀងគ្រួសារខ្មែរ ពេលឮចាក់បទហ្នឹងមក ឃើញគេបង្ហោះមក ខ្ញុំទឹកភ្នែក ព្រោះច្រៀងខ្លួនឯង ហើយស្លា ប់ប្រពន្ធ ហើយបទ បាត់អូន ក៏ធ្វើឲ្យយើងហ្នឹងក្ដុកក្ដួល អង្គុយស្រក់ទឹកភ្នែករាល់យប់ រាល់ល្ងាច៕

~

~

ប្រភព៖Huahuanews

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔