ភិន សុដាលីសរៀបចំខ្លួនយ៉ាងស្អាតព្រោះត្រៀមខ្លួនសម្រាប់ពិធីដល់អស្ចារ្យមួយសម្រាប់នាង…

កាលពីថ្ងៃទី ០៤ ខែមេសា ឆ្នាំ ២០២១ កន្លងទៅ មហាជនអ្នកគាំទ្រតារាសម្តែង ភិន សុដាលីស ប្រាកដជាបានដឹងហើយថាជាថ្ងៃខួបកំណើតរបស់នាងហើយនាងបានត្រៀមខ្លួនជាមួយនឹងរូបថតជាច្រើនសន្លឹកសម្រាប់ថ្ងៃពិសេសរបស់នាង។

~

ទោះជាឆ្នាំនេះ ភិន សុដាលីស មិនបានរៀបចំកម្មវិធីធំដុំដូចឆ្នាំមុនៗក៏ព្រោះតែកូវីដ-១៩ ក៏ពិតមែនប៉ុន្តែមេម៉ាយកូនមួយស្រស់ស្អាតរូបនេះ ក៏មិនភ្លេចបង្ហាញរូបភាពដូចសព្វមួយដងនោះឡើយ ដោយជារឿយៗ ភិន សុដាលីស តែងតែបង្ហោះរូបភាពថ្មីៗ ស្អាតៗ ប្លែកៗ នៅក្នុងថ្ងៃកំណើតរបស់ខ្លួនរៀងរាល់ឆ្នាំជាមួយនឹងរូបភាពទាក់ទាញជាខ្លាំងផងនោះ។

~

លើសពីនេះ អ្វីដែលកាន់តែធ្វើឲ្យមហាជនអ្នកលេងបណ្តាញសង្គមកាន់តែចាប់អារម្មណ៍ទៀតនោះ នៅក្នុងថ្ងៃកំណើតគម្រប់វ័យប្រមាណជាជាង ៣០ ឆ្នាំ ភិន សុដាលីស បានបង្ហោះសារមួយឃ្លាហាក់បង្កប់អត្ថន័យយ៉ាងខ្លាំងថា

~

~

ដោយសារនោះនាងបានរៀបរាប់ថា «គេបោះបង់យើងជាក្តីសុខរបស់គេ ​យើងរឹងមាំដើម្បីខ្លួនឯងជាក្តីសុខរបស់យើង រីករាយថ្ងៃកំណើតខ្លួនឯង» សារនេះវាដូចជានិយាយទៅកាន់អតីតស្វាមីរបស់នាងគឺលោកប៉ែន ចំរុង។

~


អំឡុងពេលដែលលោកប៉ែន ចំរ៉ុង កំពុងផ្អែមល្ហែមស្នេហ៍ជាមួយប្រពន្ធថ្មីដែលគ្រោងដឹកដៃគ្នាចូលរោងការពេលឆាប់ៗនេះ អ្នកនាងភិន សុដាលីស ឯណោះវិញ នៅតែព្យាយាមលាក់លៀមគូស្នេហ៍ថ្មី បើទោះជាគេដឹងថា ពេលនេះបេះដូងនាងមិននៅទំនេរក៏ដោយ ប៉ុន្តែដាលីស មិនបានឆ្លើយតបទៅចំរ៉ុង វិញ តាមរយៈការកៀកកើយប្តីថ្មីជាចំហឡើយ។

គេចាប់អារម្មណ៍ថា ពេលនេះ ដាលីស បានសម្រកគីឡូឱ្យចុះមកស្វែលជាងមុន ខណៈដែលឪពុករបស់នាងចាប់ផ្តើមប្រគល់តំណែងតួឯកឱ្យនាងឡើងវិញជាបន្តបន្ទាប់ផងដែរ។

~

ភិន សុដាលីស នៅតែប្រកាន់ជំហរយ៉ាងដាច់ខាតថា នឹងមិនអនុញ្ញាតឱ្យប៉ែន ចំរ៉ុង ជួបមុខកូនស្រីឈ្មោះភិន សុខេធឺរីណា អាយុជាង2ឆ្នាំជារៀងរហូត ខណៈដែលពេលនេះពួកគេនៅតែមិននិយាយស្តីរកគ្នាឡើយ។

~

សុដាលីស បានជួបចំរ៉ុង ដោយផ្ទាល់ក្នុងកម្មវិធីមួយដែលមានតារាសម្តែងថៃ លោកម៉ារីអូ មកទូរទស្សន៍ PNN ហើយសុដាលីស អង្គុយនៅចំពោះមុខអតីតប្តីដែលធ្វើជាពិធីករទៀតផង។ សុដាលីស ត្រូវអតីតប្តីប្រកាសក្តែងៗថា “អ្នកណាខ្លះជា Fan របស់ប៉ែន ចំរ៉ុង? គាំទ្រចំរ៉ុង ទេ?”។ ប៉ុន្តែដាលីស មិននិយាយតបទៅចំរ៉ុង ឡើយ ហើយនាងបែរជាអង្គុយសើចទៅវិញ។

~

~

តាមព័ត៌មានថា អ្នកមេម៉ាយភិន សុដាលីស មានគូស្នេហ៍ថ្មីទៀតហើយ ប៉ុន្តែដោយសារមិនទាន់ច្បាស់លាស់ដូចអតីតប្តីនិងសង្សារថ្មី ដែលគ្រោងដឹកដៃគ្នាចូលរោងការនោះ ទើបសុដាលីស មិនហ៊ានបង្ហាញមុខសង្សារថ្មីជាសាធារណៈ បើទោះជាមិត្តភក្តិរបស់នាងបានជំរុញឱ្យតារាកូន 1នេះ ត្រូវបណ្តើរសង្សារថ្មី កុំឱ្យចាញ់អតីតប្តីក៏ដោយ ប៉ុន្តែសុដាលីស នៅតែមិនហ៊ានធ្វើដូចចំរ៉ុង ទេ។

~

~

ភិន សុដាលីស បានចែកផ្លូវគ្នាជាមួយប៉ែន ចំរ៉ុង ទាំងចម្រូងចម្រាសដោយសារឪពុករបស់ សុដាលីស គឺលោកអ៊ិន សុភិន ដែលជាថៅកែផលិតកម្មមហាហង្ស បានប្រឆាំងចំណងស្នេហ៍នេះ។ សុដាលីស ដែលវាយប្រហារឪពុកបានប្តូរចិត្តមកគាំទ្រឪពុក ហើយប្រឆាំងអតីតប្តី ប៉ែន ចំរ៉ុង វិញ ទើបចុងក្រោយ សុដាលីស ធ្លាក់ខ្លួនមេម៉ាយទាំងវ័យក្មេង ចំណែកអតីតប្តីវិញត្រៀមខ្លួនធ្វើកូនកំលោះរបស់សង្សារថ្មីទៅហើយ៕

~

~

ប្រភព៖ប្រជាប្រិយ

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔