~
ថ្ងៃទី ៦ ខែមេសា ឆ្នាំ ២០២១ មុននេះបន្តិចតាមរយៈ សារសំឡេង សម្តេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានប្រកាសថា ក្នុងករណីអ្នកជំងឺកូវីដ-១៩ មានចំនួនច្រើនមិនថមថយ
~
ហើយមន្ទីរពេទ្យមិនមានកន្លែងទទួលព្យាបាលបាននោះ វិធានការចំពោះមុខ គឺតម្រូវឱ្យអ្នកជំងឺកូវីដ-១៩ ព្យាបាលនៅតាមផ្ទះវិញសម្រាប់អ្នកជំងឺស្រាល ហើយសម្រាប់អ្នកជំងឺកូវីដ-១៩ដែលមានសភាពធ្ងន់គឺព្យាបាលនៅតាមមន្ទីពេទ្យ។
វិធានការនេះ សម្តេចកំពុងឲ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាលសិក្សា ជាពិសេសបណ្តុះបណ្តាលដល់ពេទ្យតាមមូលដ្ឋាន ក្នុងការពិនិត្យព្យាបាលអ្នកជំងឺកូវីដ១៩ ។
ដើម្បីអោយជ្រាបកាន់តែច្បាស់សូមស្តាប់ប្រសាសន៍សម្តេច លម្អិតនៅខាងក្រោម៖
~