~
ភ្នំពេញ៖ កាលពីយប់ម្សិលមិញថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ មានការផ្ទុះ អា វុ.ធចំនួន ៣ គ្រាប់ នៅក្បែរស្ពានអាកាសផ្សារដីហ៊ុយ ស្ថិតក្នុងសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
~
ដោយហេតុការណ៍នេះបានបណ្តាលអោយមនុស្សម្នាក់បាន ស្លា.ប់ ភ្លាមនៅនឹងមុនកើតហេតុគឺមានយុវជនមួយក្រុម បានដេញប្រតាយប្រតប់គ្នា ធ្វេីឱ្យយុវជនម្នាក់ភ័យរត់ចូលកន្លែងដកលុយABA ហេីយត្រូវយុវជនម្នាក់ទៀតតាមមកដល់ ក៏ត្រូវបានសន្តិសុខ ABAនៅទីនោះធ្វេីការហាមឃា.ត់ ធ្វេីឱ្យយុវជនម្នាក់នោះខឹង ក៏ដក កាំ បិ ត ដេីរសំដៅទៅសន្តិសុខនោះ ក៏ត្រូវសន្តិសុខនោះ ដកកាំភ្លេី.ង បា. ញ់ ចំនួន៣ គ្រាប់ បណ្តាលឲ្យ ស្លា.ប់ ភ្លាមៗនៅទីតាំងកេីតហេតុ។

~
ទន្ទឹមនិងនេះចំណែកនៅលើផេកហ្វេសប៊ុក លោក ផែង វណ្ណៈ មុននេះក៏បានសរសេរថា «កំហុសដោយអចេតនាបែបនេះ ប្អូនកុំអស់សង្ឃឹម ស៊ូ ស៊ូ ឡេីង បងប្អូនប្រជាពលរដ្ឋគោរពស្រលាញ់ គាំទ្រប្អូនច្រើនណាស់ ។ បងមិនមែនជាអ្នកមានទេ តែពេលឃេីញប្អូនស្ថិតក្នុងកាលៈទេសៈដ៏លំបាកនេះ បងសូមចូលរួមឧបត្ថម្ភ ១លានរៀលដល់ប្អូនតាមរយៈលោកធិការខណ្ឌសែនសុខ ។
សូមជូនពរប្អូនជួបតែសំណាងល្អ ហេីយសង្ឃឹមថា មន្ត្រីអនុវត្តន៍ច្បាប់នឹងយោគយល់បន្ធូរបន្ថយដល់ប្អូនជាក់ជាពុំខាន »។
~