ពិភពលោកត្រៀមស្វាគមន៍នៅចុងឆ្នាំនេះ អង់គ្លេស នឹងសម្ពោធតាក់សុីហោះហើរបានសម្រាប់ជួយការងារដឹកជញ្ជួនបានលឿនបំផុត


ប្រទេស​អង់​គ្លេស៖ ប្រទេស​អង់​គ្លេសនឺងបំបែកកំណត់ត្រាថានិង ធ្វើអ្វីដើម្បីអោយមនុស្សយើងធ្វើតំណើរបានលឿនក្នុងរយៈពេលខ្លីបំផុតនោះ។ប្រទេស​អង់​គ្លេសសម្រេចចិត្តថានិងធ្វើប្រលាន តែមិនមែនជាយន្តហោះដូចការគិតរបស់យើងគ្រប់គ្នាឡើយនោះគឺជា ​ឡានដែលអាច​ហោះ ឬ​ ហៅបានម៉្យាងទៀតថាជាតាក់ស៊ី​ហោះ

~

ដែលវាគឺជាការបើក​ដំបូង​គេ​បង្អស់​លើ​ពិភពលោក ប្រទេស​អង់​គ្លេសក៏សម្រេចចិត្តថានឹងយកទីតាំងមួយយ៉ាងល្អនោះគឺ​នឹង​បើក​ដំណើរការ​នៅ​ទីក្រុង Coventry ប្រទេស​អង់​គ្លេស នៅ​ចុង​ឆ្នាំ ២០២១ នេះ។

ក្នុងគឺមានការស្ថាបនិកដោយក្រុមហ៊ុន​ដឹក​ជញ្ជូន Air-One នឹង​បើក​បង្ហាញ​ឡាន​តាក់ស៊ី​ហោះ រួម​ទាំង​ដ្រូន​ដឹក​ជញ្ជូន​ដោយ​ស្វ័យប្រវត្តិដែល​នឹង​ត្រូវ​ប្រើប្រាស់​សម្រាប់​ដឹក​មនុស្សរួម​ទាំង​ទំនិញ​ផ្សេងៗ​ពាសពេញ​ប្រទេស​នៅ​ថ្ងៃ​ខាង​មុខ។

~

ដែលវាហាក់ដូចជាការស្រមើស្រមៃរបស់មនុស្សគ្រប់រូបថានឹងកាត់បន្ថយការប្រើប្រាស់កម្លាំងមនុស្សតាមដែលអាចធ្វើបាននេះហើយក៏ជាការសម្រួលមួយដែលក្នុងការដែលមកដឹកជញ្ជូនតាមការហោះហើរ វាថែមទាំងដឹកមនុស្សទៅគ្រប់ទីកន្លែងក្នុងរយៈពេលដ៏ខ្លីទៀតផង។

~

ក្រុមហ៊ុន Air-One នេះក៏បានបញ្ជាក់ទៀតដែលថា សម្រេចចិត្តធ្វើបែបនេះក៏ព្រោះតែចង់អោយមនុស្សយើងមានពេលមកគិតរឿងអភិវឌ្ឍខ្លួនដើម្បីប្រទេសចំណែកឯរឿងកម្លាំងគឺទុក្ខអោយគ្រឿងយន្តជាអ្នកធ្វើវិញទៅចុះ។

~

ក្រុមហ៊ុន Air-One បានប្រកាសនៅថ្ងៃនេះក្នុងនាមជាអ្នកឈ្នះ ការប្រកួតប្រជែងជើងហោះហើរនាពេលអនាគត របស់រដ្ឋាភិបាល ក្រុមហ៊ុនអាកាសចរណ៍ Air One ត្រូវបានពិពណ៌នាថាជាមជ្ឈមណ្ឌលប្រតិបត្តិការពេញលេញសម្រាប់ការបើកនិងចុះចតយានយន្តអគ្គិសនី (eVTOL) ដែលមានសក្តានុពលក្នុងការដឹកជញ្ជូនដែលគ្មានការបារម្មណ៍រឿងការកកស្ទះនិងការបំពុលបរិយាកាសឡើយ។

~

លោក Ricky Sandhu ស្ថាបនិកនិងជាប្រធាននាយកប្រតិបត្តិនៃកំពង់ផែទីក្រុងអាកាសបាននិយាយថា“ រថយន្តរាល់ថ្ងៃបើកបរត្រូវការផ្លូវ ហើយរថភ្លើងត្រូវក៏ការផ្លូវដែក និងយន្តហោះត្រូវការអាកាសយានដ្ឋាន ហើយចំណែក eVTOL វាក៏នឹងត្រូវការកំពង់ផែអាកាសទីក្រុងផងដែរ។

~

កាលពីជាងមួយរយឆ្នាំមុនជើងហោះហើរពាណិជ្ជកម្មលើកដំបូងរបស់ពិភពលោកបានចាប់ផ្តើមបង្កើតពិភពលោកដែលមានការតភ្ជាប់យ៉ាងទំនើប។ កំពង់ផែអាកាសចរណ៍ទីក្រុងនឹងធ្វើឱ្យប្រសើរឡើងនូវការតភ្ជាប់នៅទូទាំងពិភពលោករបស់យើងដែលបានបង្កើនផលិតភាពនិងជួយពិភពលោកយើងងាយស្រួលក្នុងផ្លូវសេដ្ឋកិច្ចលឿនហើយឆាប់រហ័ស។

~

ដៃគូស្រាវជ្រាវនៅសាកលវិទ្យាល័យ Coventry នឹងមានគោលបំណងជួយដល់ការយល់ដឹងបន្ថែមទៀតនៃយានយន្តយន្ដហោះអគ្គិសនីនិងការទទួលយកពីសំណាក់សាធារណជនជាច្រើននាក់ទៀតផងដែរ។

~

យាននេះគឺប្រើដោយការបញ្ជាយន្ដហោះពីចម្ងាយ សាកនិងបញ្ចូលប្រេង ការដឹកទំនិញនិងអ្នកដំណើរដឹកទំនិញសម្រាប់យន្តហោះ eVTOL ដែលមិនត្រូវការមានមនុស្សបើកនិងវាតម្រូវអោយបើកដំណើរការដោយខ្លូនឯងនៅក្នុងសេវាកម្មតាក់ស៊ីតាមអាកាសដឹកអ្នកដំណើរ ដឹកទំនិញស្វយ័តនិងជាពិសេសនោះគឺការគ្រប់គ្រងគ្រោះមហន្តរាយច្រើន។

~

នេះពិតជាគួអោយចាប់អារម្មណ៍ណាស់ ពេលនេះ​គំរូ​​ប្លង់​នៃ​ប្រលាន​ឡាន​ហោះeVTOL​ បានបង្ហាញ​ពី​ទីតាំង​ជាក់លាក់​នៃ​គម្រោង​ដ៏​ពិសេស​ដំបូង​គេ​នេះ ដែល​នឹង​ត្រូវ​សាងសង់​ឡើង​ក្បែរ​ពហុកីឡដ្ឋាន Ricoh Arena ។ ក្នុង​នោះ​ដែរ តាម​រយៈ​ក្រុមការងារ​ពី​ក្រោយ​គម្រោង​មួយ​នេះ បាន​បញ្ជាក់​ដែរ​ថា ព្រលាន​ឡាន​ហោះ​មួយ​នេះ គ្រោង​នឹង​បើក​ដំណើរការ​ជា​ផ្លូវ​ការ​នៅ​ក្នុង​ខែ​វិច្ឆិកា ឆ្នាំ ២០២១ ខាង​មុខ ៕

~

អត្តបទ៖ខ្មែរសាយ

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔