សាំចិត្តណាស់!!! ពស់វែកមួយក្បាលសុំទឹកប៉ូលិសផឹក…

បរទេស៖ វាពិតជាគួរអោយភ្ញាក់ផ្អើលជាខ្លាំងពេលដែលឃើញថាពស់វែកមួយក្បាលយ៉ាងធំមានប្រវែងប្រហែលជា២ម៉ែតកន្លះវាត្រូវបានជួបជាមួយនឹងក្រុមសមត្ថកិច្ចដែលនៅទីនោះ។

~

ដែលពេលនោះដែលសមត្ថកិច្ចបានចាប់ជាប់តែមិនមែនក្នុងគោលបំណងយកមកធ្វើអ្វីឡើយគឺត្រឹមតែជួយសង្រ្គោះតែប៉ុន្នោះ ក្នុងនោះដែលប៉ូលិសបានចាប់ហើយសង្ស័យថាវាកំពង់ចង់ធ្វើអីគិតអស់មួយស្របកលោកប៉ូលិសម្នាក់បានឃើញថាពស់នេះប្រហែលជាឃ្លានទឹកហើយ

~

លោកប៉ូលិសមិនបង្អង់យូក៏សម្រេចិត្តថានឹងយកទឹកមកអោយពស់បានផឹក ពេលនោះពិតជាភ្ញាក់ផ្អើ​​លខ្លាំងមែនទែនគឺពស់នោះបានស្រែកទឹកមែនទែន វាខំនៅស្ងៀមថែមទាំងក្រេ​​​បជ​​ញ្ជ​​​ក់​​ទឹកនោះដោយឃើញថាវាខិខំណាស់ដូចជាខានផឹកទឹកអស់ជាយូមកហើយ។

~

តែយ៉ាងណាមិញប៉ូលិសក៏មិនបានធ្វើអ្វីវាទៀតដែរ បន្ទាប់ពីវាបានផឹកទឹកឆ្អែតហើយនុះលោកប៉ូលិសក៏ប្រលេងវាអោយទៅបាត់ទៀតទៅ។ក្នុងនោះមហាជនមានការសរសើរជាខ្លាំងដែលលោកពូហ៊ានយកដបមកបញ្ចុកពស់ដោយផ្ទាល់ដៃតែម្តង ខណៈនោះពស់បានបើកពែយ៉ាងធំៗតែលោកពូមិនញញើតសោះឡើយមើលទៅវាប្រៀបដូចជារឿងធម្មតាចឹងសម្រាប់លោកពូ។

~

អ្នកនៅទីនោះបាននិយាយថាពស់នេះអ្នកភូមិមានការបារម្មណ៍ជាខ្លាំងព្រោះវាមានមាឌធំៗ តែអ្នកភូមិមិនដែលមានបញ្ហាឡើយជាមួយនឹងពស់មួយក្បាលនេះ។ តាមធម្មតាពួកគេតែងតែឃើញវាលូនចេញមកក្រៅដើម្បីរកទឹកផឹក បន្ទាប់ពីផឹកហើយវាក៏ទៅវិញធ្វើមិនដឹង ទាំងដែលអ្នកនៅទីនោះមានការភ័យស្ទើរសន្ល​​​​ប់​។

~

ពស់វែកជាសត្វល្មូនមានពិសដែលភាគច្រើនមនុស្សម្នាពុំសួវហ៊ានប្រាថ្នាចូលជិតនោះឡើយ។ យ៉ាងណាមិញគេសង្កេតឃើញជារឿយៗតាមរយះយូធូបមានបរទេសជាច្រើនជាពិសេសដូចជាខាងឥណ្ឌានិងបាគីស្ថានសុទ្ធតែមានវិធីនិងវិធានការណ៍ក្នុងការចា​​​​ប់កា​​​ន់ព​​ស់នេះយ៉ាងជិតស្និតដូចមិត្តមិនខានជួបគ្នាយូឆ្នាំចឹង។

~

~

ទន្ទឹមនឹងនេះមានការភ្ញាក់ផ្អើលនឹងពស់វែករៀងធំដែរ វាបានស្រែ​​​កទឹ​​កពេកត្រូវបានមន្ត្រីមួយក្រុមនៅម្តុំនោះបានយកទឹកច្រកដបបង្ហូរអោយវាផឹកសន្សឹមៗដែលជាសកម្មភាពសង្រ្គោះសត្វក្នុងគ្រាមានអាសន្ន។

~

~

ក្នុងនោះមានមតិបងប្អូនជាច្រើនបានខំមិនបញ្ជេញមតិផងដែរថាមិនគួរធ្វើបែបនេះទេ ដោយសារតែសុវត្ថិភាពគួរណាតែរកអ្វីផ្សេងមកដាក់ទឹកសឹមយកអោយវាផឹកខ្លួនឯងទៅទើបជាការល្អ៕ តើប្រិយមិត្តយល់យ៉ាងណាដែរ? សូមបញ្ចេញមតិតាមរយះការខំមិន និងទស្សនាវីដេអូដូចតទៅ៖

~

~

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔