ក្តៅៗ!!!ធនាគារនិង មីក្រូហិរញ្ញវត្ថុទាំងអស់ក្នុងប្រទេសសម្រេចចិត្តថានឹង ជួយសម្រាលប្រជាជនក្នុងរយៈពេលកូវីដ១៩នេះយ៉ាងពេញចិត្ត…

ដោយសារព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនៃការចម្លងកូវីដ១៩ បានបង្កឱ្យមានផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើប្រជាពលរដ្ឋនិងអាជីវករនៅក្នុងប្រទេសកម្ពុជា ក្នុងនោះផងដែរសមាគមធនាគារនៅកម្ពុជា និង សមាគមន៍មីក្រូហិរញ្ញវត្ថុកម្ពុជាបានធ្វើការសម្របសម្រួលគ្នា

~

ដោយមើលឃើញពីការឆ្លងនិងហានិភ័យនៃអ្នកឆ្លងកាន់តែច្រើនឡើងពេលនេះសមាគមន៍ទាំង២បានសម្រេចជួយសម្រួលដល់អ្នកជំពាក់ធនាគារដែលប៉ះពាល់ដោយកូវីដ១៩ ដើម្បីជួយបន្ធូរបន្ថយការបង់ធនាគារនៅអំឡុងពេលកូវីដ១៩នេះ ដោយមានការលើកលែងបង់និងពន្យាពេលបង់លុយមួយចំនួន។

~

ដើម្បីចូលរួមជួយគាំទ្រ និងសម្រួលដល់អតិថិជនក្នុងគ្រាដ៏លំបាកនេះ សមាគមទាំងពីរ សូមដាក់ចេញនូវ គោលការណ៍បន្ថែមដូចខាងក្រោម ៖

~

១. សម្រាប់អតិថិជនដែលឆ្លងជំងឺកូវីដ-១៩៖ លើកលែងការបង់ការប្រាក់ និងរាល់ការផាកពិន័យទាំងអស់រយៈពេលមួយខែ រួមទាំងការពន្យារការបង់ប្រាក់ដើមរយៈពេលបីខែ។ រាល់អតិថិជនដែលឆ្លងជំងឺកូវីដ-១៩ ត្រូវបង្ហាញលទ្ធផល តេស្តវិជ្ជមានកូវីដ-១៩ ចេញដោយអាជ្ញាធរមានសមត្ថកិច្ច។

~

~

២. សម្រាប់អតិថិជនដែលជាប់ធ្វើចត្តាឡីស័ក៖ ពន្យារការបង់ទាំងប្រាក់ដើម និងការប្រាក់រយៈពេល មួយខែ និងលើកលែង រាល់ការផាកពិន័យទាំងអស់ រួមទាំងផ្តល់ការរៀបចំឥណទានឡើងវិញដោយស្វ័យប្រវត្តិ (ប្រសិនបើអតិថិជនយល់ព្រម) ។
៣. បន្តធ្វើការផ្តល់ជូនការរៀបចំឥណទានឡើងវិញឲ្យបានឆាប់រហ័ស និងបង្កលក្ខណៈងាយស្រួលសម្រាប់ អតិថិជនដែលរងការប៉ះពាល់ដោយជំងឺកូវីដ-១៩

~

~

៤. បញ្ចេញឥណទានសង្គ្រោះបន្ទាន់ ឬបន្ថែម ដោយបន្ធូរបន្ថយលក្ខខណ្ឌ ព្រមទាំងកាត់បន្ថយអត្រាការ ប្រាក់ ដើម្បីជួយបន្ត និងស្តារឡើងវិញនូវសេដ្ឋកិច្ចគ្រួសារ និងអាជីវកម្មមុន និងក្រោយពេលមានវិបត្តិ។

~

~

៥. ធ្វើការរៀបចំឥណទានឡើងវិញ ព្រមទាំងលើកលែងរាល់ការផាកពិន័យទាំងអស់ សម្រាប់អតិថិជនដែលទិញផ្ទះផ្ទាល់ខ្លួនទីមួយ សម្រាប់រស់នៅ (First Home Owner)។
៦. ផ្តល់នូវការអនុគ្រោះសម្រាប់អតិថិជនដែលទទួលមរណភាពដោយជំងឺកូវីដ-១៩ តាមលទ្ធភាពជាក់ស្តែង របស់គ្រឹះស្ថាននីមួយៗ៕

~

~

ប្រភព៖សមាគមធនាគានៅកម្ពុជា

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔