វីវរហើយ!! បវរកញ្ញា Miss Grand មីយ៉ាន់ម៉ា ត្រូវបានក្រុមយោធាចេញដីកាចាប់ខ្លួនហើយក្នុងនោះប្រទេសថៃអនុញ្ញាតអោយនាងរស់នៅត្រឹម២ខែទៀតតែប៉ុន្នោះ


កញ្ញា Han Lay បានប្រើឱកាសមួយនោះបញ្ចេញសំឡេងដោយបានស្នើសុំឲ្យពិភពលោកទាំងមូលជួយប្រទេសរបស់ខ្លួន។ ហើយបន្ទាប់ពីនាងបានបញ្ចេញមតិរួច ក៏មានមហាជនជាច្រើនទូទាំងសកលលោកសម្តែងការព្រួយបារម្ភចំពោះសុវត្ថិភាពរបស់នាងរហូតត្រូវបានអ្នកគ្រប់គ្រងកម្មវិធី Miss Grand International អនុញ្ញាតឲ្យនាងស្នាក់នៅប្រទេសថៃមួយរយៈ។

~

មហាជនអ្នកលេងបណ្តាញសង្គមប្រាកដជាបានជ្រាបខ្លះរួចមកហើយកាលពីរាត្រីវគ្គប្រឡងផ្តាច់ព្រ័ត្រនៃកម្មវិធី Miss Grand International ដែលបានប្រារព្ធឡើងនៅក្នុងប្រទេសថៃនិងមានបេក្ខភាពមកពីបណ្តាប្រទេសជាច្រើនបានចូលរួម។

~

ទោះបីជាកម្មវិធីប្រកួត Miss Grand International 2020 ត្រូវបានបញ្ចប់ទៅក៏ពិតមែន ក៏ប៉ុន្តែសម្រាប់បេក្ខភាពបវរកញ្ញាប្រទេសមីយ៉ាន់ម៉ាហាក់បីដូចជាមិនទាន់ចប់បេសកម្មរបស់ខ្លួនអ៊ីចឹង ដោយសារតែនាងរស់នៅបន្តក្នុងប្រទេសថៃប្រមាណជា ២ ខែទៀត ដើម្បីរក្សាសុវត្ថិភាព ដោយហេតុថា។

~

នាងបាននិយាយពីបញ្ហានយោបាយនៃរបបយោធាកាលពីពេលកន្លងទៅ ក្នុងថ្ងៃប្រកួតផ្ដាច់ព្រ័ត្រ មួយវិញទៀតដោយសារតែប្រទេសមីយ៉ាន់ម៉ាបានបិទជើងហោះហើរអស់ពុំអាចធ្វើដំណើរបាន ។​ទន្ទឹមនឹងការរស់នៅក្នុងប្រទេសថៃ គេឃើញថានាងត្រូវបានការយកចិត្តទុកដាក់យ៉ាងពិសេសពីក្រុមហ៊ុន Miss Grand International ជាពិសេសលោក Nawat​ដែលតែងជួយជ្រោមជ្រែងនាង ។

~

បើតាមការឱ្យដឹង Miss Grand Myanmar នាង Han Lay ពុំមានលុយឡើយ នាងសល់ត្រឹមតែ ២០០ ដុល្លារក្នុងខ្លួនប៉ុណ្ណោះសម្រាប់ការរស់នៅប្រទេសថៃ ។ ដោយឡែក បន្ទាប់មហាជនបានជ្រាបពីដំណឹងនេះបានធ្វើឱ្យគ្រប់គ្នាកើតក្ដីអាណិតនាងជាខ្លាំងរហូតមានអ្នកចង់​បរិច្ចាគជួយនាងច្រើនទៀតផង ។

~

ទោះបីជាមានការចង់ជួយបរិច្ចាគ តែបវរកញ្ញារូបនេះបានបញ្ជាក់ច្បាស់ៗហើយថា នាងអរគុណដល់ទឹកចិត្តមហាជនដែលចង់ជួយនាង តែនាងមិនអាចទទួលយកលុយបរិច្ចាគនោះបានឡើយ បើចង់ជួយនាងពិតសូមផ្ដល់ជាការងារមួយឱ្យនាងវិញ ព្រោះនាងមិនអាចទទួលប្រាក់មកស្រួលឡើយ មួយវិញទៀតនាងបន្តថា

~

បើចង់បរិច្ចាគគួរកុំបរិច្ចាគឱ្យនាងអី គួរតែបរិច្ចាគឱ្យប្រជាជនរបស់នាង ដែលកំពុងតែរងគ្រោះដោយសារតែរបបយោធា ព្រោះមួយថ្ងៃៗមានប្រជាជនមីយ៉ាន់ម៉ាច្រើនណាស់ដែលស្លា​​​​​.​​​ប់បាត់បង់ជីវិត។

~

~

ក្នុងរាត្រីដដែលនោះផងដែរ បវរកញ្ញ មីយ៉ាន់ម៉ា កញ្ញា Han Lay ត្រូវបានទទួលការអនុញ្ញាតពីអ្នកគ្រប់គ្រងកម្មវិធីឲ្យនាងបានបញ្ចេញមតិទាក់ទិននឹង រឿងរ៉ាវមួយចំនួនដែលកើតមានឡើងនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលមានក្រុមទាហានភូមាបានធ្វើបាបទៅលើប្រជាជន រួមទាំងថ្នាក់ដឹកនាំមួយចំនួននៅក្នុងប្រទេសផងដែរ។

~

~

យ៉ាងណាមិញបន្ទាប់ពីរឿងរ៉ាវទាំងនោះបានកើតឡើងរួចពេលនេះគេលេចលឺដំណឹងមួយ​មកដែលថាខាងទាហានយោធាភូមាបានចេញដីកាតាមចា​​​ប់ខ្លួ​​នក​​ញ្ញ Han Lay​ ដែលជា Miss Grand International ពីបទដែលនាងបានញុះ​​ញ​​​ង់ឲ្យមានច​លា​​ច​លនៅក្នុងប្រទេសភូមានៅពេលដែលនាងប្រើប្រាស់ឆាក Miss Grand International បញ្ចេញសំឡេងនិយាយពីបញ្ហានយោបាយក្នុងប្រទេស។

~

~

ចំពោះដីកាចាប់ខ្លួននោះផងដែរ រួមមានទាំងអ្នកដែលបានបញ្ជូននាងទៅប្រកួតផងដែរហើយក្រុមគ្រួសាររបស់កញ្ញា Han Lay ដែលកំពុងតែស្ថិតនៅក្នុងប្រទេសភូមាគឺមិនមានសិទ្ធចេញទៅក្រៅប្រទេសបានឡើយ។

~

ទោះបីជាយ៉ាងនេះក្ដី មកទល់នឹងពេលនេះក្រុមទាហានភូមាបានចាប់ខ្លួនបណ្តាអ្នកសិល្បៈចំនួន ជាង៤០នាក់រួចទៅហើយក្រោយពីពួកគេបានចេញមុខមកនិយាយពីបញ្ហានយោបាយ និងការទាមទារឲ្យដោះលែងលោកស្រី អ៊ុង សានស៊ូជី៕

~

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔