ចប់ហើយសូម្បីតែប្រទេសថៃក៏ជួយនាងមិនបានដែរពេលនេះនាងនឹងត្រូវចាប់ខ្លួនហើយបញ្ជូនទៅវិញហើយ


បន្ទាប់ពីមានដំណឹងថា រដ្ឋាភិបាលយោធា មីយ៉ាន់ម៉ា ចេញដីកាចាប់ខ្លួន Miss Grand Myanmar នាង Han Lay មក ក្នុងនោះគេកត់សម្គាល់ឃើញថាមានមហាជនជាច្រើនកំពុងតែព្រួយបារម្ភពីសុខទុក្ខរបស់នាងទោះបីជាពេលនេះនាងមិនទាន់ត្រូវបានចាប់ខ្លួនក៏ដោយ តែវានឹងអាចកើតឡើងឆាប់ៗនេះជាមិនខាន ។

~

យ៉ាងណាមិញ បើងាកទៅមើលលោក Nawat អ្នកគ្រប់គ្រង និង រៀបចំកម្មវិធីប្រកួត Miss Grand International ឯណោះវិញ បន្ទាប់ពីដឹងថា មីយ៉ាន់ម៉ា កំពុងតែត្រៀមចំណាត់ការចាប់ខ្លួនមក លោកក៏បានចេញមុខមកនិយាយពីរឿងនេះថា

~

នៅពេលនេះមន្ត្រីអាជ្ញាធរខាងប្រទេសមីយ៉ាន់ម៉ា បានទាក់ទងទៅកាន់លោករួចហើយថានឹងមានការចេញដីកាចាប់ខ្លួនពិតមែន ហើយវានឹងអាចកើតឡើងនាពេលឆាប់ៗនេះ តែលោកក៏រង់ចាំមើលដូចគ្នាថារឿងនឹងទៅជាយ៉ាងណាបន្ត ។

~

លើសពីនេះលោកបានបន្តថា ទោះបីមានរឿងអ្វីកើតឡើងក៏ដោយក៏លោក និង Han Lay មានជម្រើសច្រើនយ៉ាងក្នុងការចូលខ្លួនដោះស្រាយ គឺអាចនឹងឱ្យនាងភៀសខ្លួនទៅប្រទេសផ្សេង តែបើទៅប្រទេសផ្សេងទាល់តែដីកានោះពុំទាន់មកដល់ ទើបទៅបាន តែបើចេញមកដល់ហើយគឺពិបាក ។

~

~

ហើយសម្រាប់ពេលនេះដីកាខាងប្រទេសមីយ៉ាន់ម៉ាដែលបានប្រកាសថាចាប់ខ្លួននោះ ក៏ពុំទាន់ឃើញចេញមកដែរ លោកកំពុងតែរង់ចាំមើលសភាពការណ៍ដូចគ្នាថាអាចសង្រ្គោះនាងបានយ៉ាងណាក្នុងស្ថានភាពបែបនេះ។

~

~

ទន្ទឹមនឹងនោះ លោក Nawat ក៏បានបន្ថែមថា ក្រោយពីរឿងនេះបានកើតឡើង Han Lay បាននិយាយប្រាប់លោកថា ទោះបីជាកើតរឿងអ្វីក៏ដោយ នាងនឹងមិនភៀសខ្លួនរត់ទៅណាឡើយ នាងនឹងនៅប្រទេសថៃដើម្បីជួយដល់ប្រទេសរបស់នាង នាងចង់ឃើញប្រទេសរបស់នាងមានសុខសន្តិភាព ។

~

~

ជាមួយគ្នានេះដែរសម្រាប់ការផ្គត់ផ្គង់ផ្សេងៗគឺលោក Nawat ជាអ្នកចេញមុខជួយដោយពេញចិត្ត ហើយក្នុងនោះក៏មានបងប្អូនដទៃទៀតដែលចង់ជួយ Han Lay នៅពេលនេះ រីឯស្ថានការណ៍បន្តទៅជាយ៉ាងណានោះមានតែរង់ចាំមើលទាំងអស់គ្នាបន្តទៀតថានាងនឹងធ្វើបែបណាបន្ត៕

~

~

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔