ភ្នំពេញ៖ ដូចដែលប្រិយមិតក៏ដូចជាអ្នកនិយមប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុកបានដឹងហើយថា មានក.រ.ណី បា.ញ់យុវជ.នម្នាក់ស្លា.ប់ កាលពីយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១ នៅក្បែរស្ពានអាកាសផ្សារដីហ៊ុយ ស្ថិតក្នុងស្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
~
បុរសម្នាក់ត្រូវបានសន្តិសុខយាមនៅធានាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) សាខាទឹកថ្លាបា.ញ់ស្លា.ប់នៅក្រោមស្ពានអាកាសផ្សារដីហុយដោយសន្តិសុខរូបនោះអះងថាបា.ញ់ការពារខ្លួន ខណៈពេលដែលជននោះយកកូនកាំបិតកាន់ក្នុងដៃប្រុងចាក់មកលើខ្លួន ។
~
ហេតុការណ៍នេះបង្កអោយមានការភ្ញាកផ្អើលឡើង (ក្នុងថិរវេលាបម្រាមគោចរ) កាលពីវេលាម៉ោងប្រមាណ០៩និង១០នាទីយប់ថ្ងៃទី០៦ ខែមេសា ឆ្នាំ២០២១នៅចំណុចមុខធានាគារវឌ្ឍនៈអាស៊ីចំកាត់ (ABA) សាខាទឹកថ្លា ដែលស្ថិតនៅ ក្រោមស្ពានអាកាស ផ្សាដីហុយ ក្នុងភូមិចុងថ្នល់ខាងកើត សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
~
ប្រភពព័ត៌មាននៅកន្លែងកើតហេតុបានអោយដឹងជាបឋមថា ក្រោយពីផ្ទះអាវុធសន្តិសុខរូបនោះត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខ ធ្វើការឃាត់ខ្លួនព្រមទាំងដកហូតកាំភ្លើងខ្លីមួយដើមផងដែរ ។
~
ជនរងគ្រោះដែលបាត់បង់ជីវីតភ្លាមៗពុំត្រូវបានស្គាល់អត្តសញ្ញាណឡើយទេបានដេកស្លា.ប់នៅកន្លែង ក្រោមស្ពានអាកាសផ្សារដីហុយនៅមុខធានាគារខាងលើ ។ចំណែកសន្តិសុខរូបនោះ ក៏ពុំទាន់ស្គាល់អត្តសញ្ញាណត្រូវបាននគរបាលឃាត់ខ្លួនបញ្ជូនទៅកាន់អធិការដ្ឋានខណ្ឌសែនសុខភ្លាមៗ ។
~
តាមប្រភពព័ត៌មាននៅកន្លែងកើតហេតុបានប្រាប់បន្តថា នៅមុនពេលកើតហេតុជនរងគ្រោះមានគ្នា២នាក់ បានឈ្លោះប្រកែកគ្នានៅតាមដងផ្លូវតាំងពីលិចរហូតដល់មុខធានាគារ ។ខណៈនោះសន្តិសុខដែលគេអះអាងថា ជាមន្ត្រីនគរបាលផងដែរនោះ បានស្រែកដេញអោយចេញ
~
ហើយជនរងគ្រោះរូបនោះក៏បានទៅបាត់ទៅមួយលើកទៅហើយ តែលុះក្រោយមក ជនរងគ្រោះម្នាក់នោះ ក៏បានត្រឡប់មកវិញថែមទាំងមានកាន់កាំបិតទៅរករឿង ប្រុងស្ទុះទៅចាក់សន្តិសុខ ហើយលោកពូក៏ខំប្រឹងនិយាយរាយរាប់ប្រាប់ថាមិនអោយចូល តែមិនស្តាប់ហើយបានធ្វើសកម្មភាពដើរមករកលោកពូទាំងគោលបំណងគឺដើរសំដៅមកចាក់រូបលោកពូតែម្តង។
~
គួរបញ្ជាក់ថា សន្តិសុខខាងលើ មានអាយុ៣៦ឆ្នាំ បម្រើការងារនៅអង្គភាពតម្រួតបទបញ្ជា នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ប៉ុន្ដែដោយសារពេលយប់ទំនេរទើប ទៅបម្រើការងារជាសន្ដិសុខយាមធនាគារ ABA ដែលជាកន្លែងកើតហេតុ កាលពីយប់ថ្ងៃទី០៦ ខែមេសា។ នគរបាលរូបនេះបច្ចុប្បន្នស្នាក់នៅផ្ទះលេខ៥៧E1 ផ្លូវ១១៨ សង្កាត់ផ្សារថ្មីទី១ ខណ្ឌដូនពេញ។
~
ដោយសារតែហេតុការណ៍ទាន់ហន់លោកពូសន្តិសុខរូបនោះក៏ព្រួយបារម្មណ៍ពីសុវត្ថិភាពខ្លួនឯងខ្លាំងលោកពូក៏បានសម្រេចចិត្តដកកាំភ្លើង ហើយបាញ់ចំនួន៣គ្រាប់ បណ្តាលអោយដួលស្លា.ប់តែម្តង។
~
~
ក្នុងករណីនេះលោកពូដែលជាសន្តិសុខនៅទីនោះបានប្រាប់ថាលោកមិនមានបំណងក្នុងការបាញ់សម្លាប់ទៅកាន់ជនម្នាក់នោះឡើយលោកគ្រាន់តែធ្វើការបាញ់ដើម្បីការពារជីវិតខ្លួន ព្រោះលោកពូថាបើមិនចឹងវាចូលមកចាក់សម្លា.ប់យើងស្លា.ប់បាត់អាចត្រលប់ក្រោយបែបណា។
~
នេះបើតាមសម្តីអ្នកនៅទីនោះបានបញ្ជាក់ប្រាប់មកដែលថា លោកពូគឺគាត់បានដេញអោយពួកគេទៅម្តងហើយ តែប្រហែលមួយសន្ទុះក្រោយមកបុរស់រូបនោះក៏បានមកវិញម្តងទៀត ទាំងមានប្រដាប់នៅកាំបិតជាប់នៅនឹងដៃថែមទាំងបានរត់ចូលមកគម្រាមចង់ធ្វើការវាយប្រហាទៅលើរូបលោកពូដែលជាសន្តិសុខនៅទីនោះទៅវិញ។
~
ជុំវិញរឿងនេះផងដែរ សមត្ថកិច្ចក៏កំពុងធ្វើការយ៉ាងសរស្រេាក់សរស្រានដើម្បីបញ្ជាក់ក្នុងការសើបអង្កេតថារឿងនេះគឺបែបណាហើយមួលហេតុអ្វីបានជាមានរឿងនេះកើតឡើងរហូតដល់មានការផ្ទ.ុះអាវុធបែបនេះ។
~
~
ដោយឡែក នៅព្រឹកថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២១ សន្តិសុខកំសត់ឈ្មោះ ភឿង ភីរះ ដែលពាក់ព័ន្ធក្នុងករណីបា.ញ់យុវជនម្នាក់អោយស្លា.ប់ ត្រូវបានបញ្ជូនទៅតុលាការហើយ ខណៈពេលដែលមហាជនជាច្រើននៅតែសង្ឃឹមថាសន្តិសុខរូបនេះនឹងទទួលទោសស្រាល ក្នុងន័យថាលោកធ្វើបែបនេះដើម្បីតែការពារខ្លួនប៉ុន្នោះ។

~
~
ហើយអ្វីដែលគួរឲ្យចាប់អារម្មណ៍នោះ មានមេធាវីជាច្រើននាក់បានទៅជួបសន្តិសុខកំសត់ឈ្មោះ ភឿង ភីរះ ដោយប្រាប់ថាត្រៀមជានិច្ចក្នុងការជួយការពារក្តីនេះ ដោយមិនយកកម្រៃសេវ៉ាឡើយ ជាពិសេសទៀតនោះ គឺសន្តិសុខ ភឿង ភីរះ ក៏ទទួលបាននៅលុយចំនួន ១០០ដុល្លា ពីលោកវរសេនីយ៍ឯក លាងតុងសួរ តាមរយៈអធិការរងខណ្ឌសែនសុខម្នាក់ ដើម្បីឧបត្ថម្ភយកទៅប្រគល់ឱ្យជនសង្ស័យជាការលើកទឹកចិត្ត មុនពេលដែលជនសង្ស័យត្រូវបានបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ៕
~