សារដ៏គ្រៀមក្រំពី ឱក សុគន្ធកញ្ញា បង្ហោះជូនទៅកាន់ម្តាយថា…

តារាចម្រៀងលំដាប់កំពូលរបស់ផលិតកម្មរស្មីហង្សមាស អ្នកនាង ឱក សុគន្ធកញ្ញា បានរំ​លឹ​ករឿងរ៉ាវចាស់ៗក្នុងក្រអៅបេះដូងដែលទាក់ទងនឹងការលំ​​បា​ក​រប​ស់ម្ដា​យរបស់នាងកាលពី៣០ឆ្នាំមុន។

~

កាលនោះមានតែម្ដាយម្នាក់គត់ដែលចិញ្ចឹមបីបា​ច់ និងតាមលើកទឹកចិត្ដនាងរ​ហូ​ត ទើបធ្វើនាងមានថ្ងៃ​នេះ​។តា​រា​ចម្រៀ​ងរូបនេះ បានបង្ហោះរូបថត២សន្លឹក ដោយមានភ្ជាប់សារជូ​រច​​ត់​​មួយនៅលើបណ្ដាញសង្គម Instagram ថា៖”មនុស្សស្រីម្នាក់នេះជាម្ដាយ ដែលបានបង្កើតក្មេងស្រីម្នាក់ជា ឱក សុគន្ឋកញ្ញា។

~

អរគុណអ្នកម្ដាយដែលតែងតែផ្ដល់អ្វីៗគ្រប់យ៉ាងដល់កូន អរគុណអ្នកម្ដាយដែលតែងតែធ្វើអ្វីៗទាំងអស់ដើម្បីតែកូន ជីវិតនេះ អ្នកលំ​.​បា​ក​ពេ​ក​ហើ​យ​ សង្ឃឹម​ថា​យើ​ង​នឹង​បា​ន​ជួប​ជុំ​គ្នា​វិញ​ឆាប់​ៗ”។

~

ឱក សុគន្ធកញ្ញា បានបញ្ជាក់នៅលើសារដដែលនោះថា ថ្ងៃនេះកាលពី៣០ឆ្នាំមុន ម្ដាយរបស់នាងឈ្មោះ អ៊ី សុគន្ធកំពុងតែ​ទ្រាំ​នូ​វកា​រ​ឈឺ​ចា​.​ប់​ អា​រ​ម្មណ៍ភ័​​.​​យខ្លា​.​ចត្រូវបង្កើតកូ​ន​ដំបូងម្នាក់ ក្រោយមកទៀតក៏ត្រូវមានទំនួលខុសត្រូវលើរូបនាងបន្ថែមទៀត។

~

គេនៅមិនទាន់ដឹងច្បាស់ ថាតើមានមូលហេតុអ្វីខ្លះបានជា ឱក សុគន្ធកញ្ញា បញ្ចេញនូវរូបថតចាស់មួយសន្លឹក និងរូបថតបច្ចុប្បន្នមួយសន្លឹកដើម្បីប្រៀធៀបគ្នា ហើយសរសេរសារបង្កប់នូវអត្ថន័យឈឺចា.ប់របស់ម្ដាយនៅថ្ងៃនេះ។

~

ប៉ុន្តែរឿងរ៉ាវគ្រួសារ ត្រូវបានបញ្ចេញជាបន្តបន្ទាប់ ក្រោយពីមានបុរសម្នាក់ចេញមុខអះអាងថាជាឪពុកបង្កើតរបស់នាង។គេសង្កេតឃើញថា កំពូលតារាចម្រៀងស្រីរូបនេះ កាន់តែបង្ហាញមុខ ឬរំលឹកនូវគុណម្ដាយនៅថ្ងៃសំខាន់ៗ

~

ក្រោយពីលោក ឱក បូនី បានសារចេញសាររំលឹកគុណជាបន្តបន្ទាប់។ សាររបស់លោកដំបូងរបស់លោកនោះគឺ “ទោះកូនមិនស្គាល់ឪពុក តែឪពុកនៅតែចាំឈ្មោះកូនព្រោះ ព្រោះឪពុកជាអ្នកដាក់ឈ្មោះឲ្យកូន”។

~

~

យ៉ាងណា ឱក សុគន្ធកញ្ញា មិនសូវអើពើលើការអះអាងរបស់លោក ឱក បូនី ឡើយ ដោយនាងថាកើតមកឃើញតែម្ដាយដែលជាអ្នកមើលថែរហូតដល់ធំដឹងក្ដី។ ដូច្នេះហើយ នាងប្ដេជ្ញាថា នឹងជ្រោងអ្នកម្ដាយឲ្យកាន់តែប្រសើរដោយមិនបាច់មានកម្លាំងមនុស្សប្រុសឡើយ។

~

~

អ្នកនាង ឱក សុគន្ធកញ្ញានិយាយនេះបញ្ជាក់មកថាអ្នកនាងមានការរឹងមាំជាខ្លាំងទោះមានរឿងអ្វីក៏អ្នកនាង ឱក សុគន្ធកញ្ញាមិនខ្លាចហើយនឹងមិនពឹងពាក់លើជីវិតនណាម្នាក់ឡើយជាពិសេសគឺមិនរស់ដោយកម្លាំងគេ។

~

~

និយាយទៅបើនិយាយពីប្តីរបស់អ្នកនាង ឱក សុគន្ធកញ្ញា គឺឃើញថាសបថ្ងៃនេះក៏អ្នកនាង ឱក សុគន្ធកញ្ញាមិនបានរស់ដោយពឹងផ្អែកលើប្តីតែមួយមុខទេគឺជ្រោមជ្រែងធ្វើខ្លួនឯងរហូតមកមានថ្ងៃនេះ៕

~

~

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔