ជីមមី ថានាងយំខ្លាំងបំផុតក្នុងឆាកជីវិតរបស់ខ្លួនតែពេលនេះនាងមិនអស់សង្ឃឹមទេណាមួយវាហួសទៅហើយ…

ពិការិនីដៃជើងស្រលន កញ្ញាម៉េង ឃុននី ហៅជីមមី បានបង្ហាញខ្លួននៅទ្រនំថ្មីជាផ្លូវការទៅហើយនោះ គឺស្ថានីយទូរទស្សន៍ MyTV មិនមែននៅហង្សមាសឡើយ។

~

ជីមមី បានចេញបើកឆាកនៅកម្មវិធី ”ពេញចិត្តឬអត់?” ដែលនៅក្រោមការគ្រប់គ្រងផលិតរបស់​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ Vj តាប៊ុយ។ ជាមួយរូបសម្រស់លេចត្រដែត និងពូកែវោហាស័ព្ទ កញ្ញាជីមមី ពិតជាគួរឲ្យទាក់ទាញខ្លាំង ពិសេសថ្វីមាត់របស់នាងតែម្ដងពីព្រោះថា

~

ពីមុននាងគឺជានារីអាកាសចរណ៍មួយរូបប្រចាំប្រលានយន្តហោះដ៏ធំជាងគេបំផុតក្រុងប្រទេសថៃ ដែលនោះគឺជាក្តីស្រមៃដែលនាងចង់បានជាខ្លាំងហើយនាងក៏សម្រេចវាបាន។

~

តែក្នុងនោះនាងបាននិយាយរាយរាប់ប្រាប់ទៅកាន់អ្នកគាំទ្រ និងស្រាយចម្ងល់ដែលគេសួរជាច្រើននាក់ទៀតផងនោះនាងក៏បកស្រាយប្រាប់ថានាងបានជួបរឿងដែលនាងយំខ្លាំងបំផុតក្នុងជីវិតរបស់នាង។តើឆាកជីវិតនាងបែបណាបានជានាងចាត់ទុកវាជាការយំខ្លាំងបំផុត?

~

ម៉េង ជីមមី គឺ​ជា​ពិធីការនី​កំពុង​តែ​ទទួល​បាន​ប្រជា​ប្រិយ​ភាព​ខ្លាំង​ក្នុង​ព្រះ​រាជាណាចក្រកម្ពុជា ពោល​នាង​អាច​និយាយ​បាន​ដល់​ទៅ៤​ភាសា​ឯណោះ។

~

​ថ្ងៃ​នេះ​ ជីមមី មាន​រឿង​មួយ​ចង់​ប្រាប់អ្នកគាំទ្រនាងថាទោះបីសព្វ​ថ្ងៃ​ឃើញនាងសើច​សប្បាយតែនាង​ក៏​ធ្លាប់​បាន​យំខ្លាំង​ក្នុង​មួយឆាកជីវិតកាល​តវ់ាសុំ​ការងារ​ដែលជាក្តីស្រមៃ​កាលនៅថៃ ដោយ​នាង​ត្រូវ​បាន​គេ​បដិសេធមិនទទួល​យក​។

~

~

ទឹកភ្នែក​ហូរ​ដូច​បាក់ទំនប់ក្រោយ​គេ​បដិសេធ រហូត​នាង​ទទូច​សួរហេតុផលថា​ហេតុ​អ្វី​បាន​ជា​នាង​មិនជាប់ព្រោះ​ នាង​មានគ្រប់យ៉ាង ទាំង​ភាសា រូបរាង ទំនុកចិត្ត មានតម្លៃគ្រប់គ្រាន់ សម្រាប់ការងារ​ជា​នារីអាកាសចរណ៍ដែលជាក្តីស្រមៃរបស់​នាង។ ទី​បំផុត​ក្រោយ​តវ៉ា និងរើបម្រាស់​ពី​បរាជ័យ​មួយ​នៅនឹងមុខ​នោះ​រួច​មក ស្អែក​ឡើងគឺជា​ថ្ងៃ​ថ្មី ថ្ងៃ​ដែល​នាង​​បាន​ការងារ​ក្នុង​ក្តីស្រមៃ​នោះមកធ្វើ​ទាល់​តែ​បាន។

~

~

ជីមមី បាន​រៀប​រាប់​ឱ្យ​ដឹង​ទៀត​ថា៖ “មនុស្សគ្រប់រូបសុទ្ធតែជួបរឿងបរាជ័យ តែវិធីដែលអ្នកជ្រើសរើសមកឆ្លើយតបជាមួយនឹងភាពបរាជ័យទាំងនោះទើបធ្វើឲ្យអ្នកក្លាយជាអ្នក។ អ្នកខ្លះបណ្ដោយខ្លួនឲ្យភាពបរាជ័យគ្រប់ដណ្ដប់ សុខចិត្តបន្ទោសលើព្រេងវាសនា សុខចិត្តបណ្ដោយតាមដំណើរ រួចដើរចេញនិយាយថាធ្វើម៉េចខ្ញុំគ្មានសំណាង”។

~

~

“តែមនុស្សមួយចំនួនមិនព្រមដាច់ខាត ទោះបីជាគាត់ដើរមកដល់ចំណុចផ្លូវទាល់ក៏ដោយក៏គាត់នៅតែជីកកកាយ ដើម្បីរកផ្លូវទៅមុខទាល់តែឃើញ។ នេះគឺជារឿងរ៉ាវរបស់ជីមមី ចែករំលែកជាមួយយើងនៅក្នុងខំមិនថាតើរឿងបរាជ័យរបស់អ្នកដែលធំជាងគេហើយអ្នកមិនអាចបំភ្លេចបាននៅក្នុងជីវិតគឺជាអ្វី?”។​

~

~

ចង់​ដឹង​កាន់​តែ​ច្បាស់​ថា​នាង​តស៊ូ និង​រើ​បម្រាប់​ប៉ុណ្ណា​តាម​ដាន​វីដេអូ​ខាង​ក្រោម​៖

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔