បុរសម្នាក់ស្លុ ត ចិត្ត! ខំបញ្ជូន​មិត្តស្រី​ជាទី​ស្រលាញ់​ទៅ​បន្ត​ការសិក្សា​នៅ​ជប៉ុន ចុងក្រោយ ស្រាប់តែ​ឃើញ​នាងនៅក្នុង​រឿងជប៉ុន…

~

បុរសម្នាក់ដែលខិតខំបញ្ជូនមិត្តស្រីជាទីស្រលាញ់ ទៅសិក្សាបន្ថែមនៅក្នុងប្រទេសជប៉ុន ថ្មីៗនេះ បានរកឃើញថា នាងកំពុងប្រឡូកក្នុង ភាពយន្តក្ដៅសាច់ ដើម្បីរកលុយចូលហោប៉ៅបន្ថែម ។ ហើយរឿងនេះត្រូវបានរកឃើញ ខណៈគាត់កំពុងមើលវីដេអូ ក្ដៅសាច់ មួយមិត្តភក្តិរបស់គាត់ ។

~

យោងតាម eBC News បុរសនោះបានចូលប្រព័ន្ធផ្សព្វផ្សាយសង្គមចិន WeChat បន្ទាប់ពីបានដឹងថា មិត្តស្រីរបស់គាត់ដែលមានឈ្មោះថា Xiao Nan បានក្លាយជាតារាសម្តែងខ្សែ ភាពយន្តក្ដៅសាច់ នេះ ។ នៅក្នុងការបង្ហោះ បុរសនេះបានរំលឹកឲ្យដឹងថា គាត់កំពុងស្រក់ទឹកភ្នែក នៅពេលបញ្ជូន Xiao Nan ទៅប្រទេសជប៉ុន សម្រាប់ការសិក្សារបស់នាង ។

~


គាត់បានបន្ថែមថា មិត្តស្រីរបស់គាត់ គឺតែងតែមានទំនាក់ទំនងជាមួយឪពុកម្តាយរបស់នាង តាមរយៈការខលវីដេអូ ។ នាងតែងផ្ញើរូបថតថ្មីៗរបស់នាងរហូត នៅក្នុងប្រទេសជប៉ុន ហេតុដូច្នេះ គាត់នឹងមិនមែនការព្រួយបារម្ភពីនាងទេ ។
ចាប់តាំងពីតម្លៃនៃការរស់នៅនៅទីនោះ កើនឡើងខ្ពស់ប្រៀបធៀបនឹងប្រទេសចិន Xiao Nan ត្រូវរកការងារក្រៅម៉ោង ដើម្បីកាត់បន្ថយបន្ទុកឪពុកម្តាយរបស់នាង ។ដំបូងឡើយ នាងបានរកការងារធ្វើនៅឯហាងមួយ ដែលបានប្រាក់ឈ្នួល 1000 យ៉េន ក្នុងមួយម៉ោង ។ មួយខែក្រោយមក នាងបានឈប់ពីការងារនោះ ដោយសារបរិស្ថានការងារធ្វើឲ្យនាងមិនចូលចិត្ត ហើយបានជ្រើសរើសយកការងារម៉ូដែលជំនួសវិញ ។

~


នាងបានបញ្ចុះបញ្ចូលមិត្តប្រុសរបស់នាងថា ការងារទាំងអស់ត្រូវបានណែនាំឱ្យនាងតាមរយៈមិត្តភក្តិ ហើយថា គាត់មិនគួរព្រួយបារម្ភនោះទេ ។ អ្វីគ្រប់យ៉ាងបានបន្តយ៉ាងល្អរហូតដល់ថ្ងៃមួយ ដែលពេលមិត្តរួមបន្ទប់របស់គាត់ បានឱ្យគាត់មើលខ្សែភាពយន្តក្ដៅសាច់រួមគ្នា។
គាត់ពិតជារន្ធត់ចិត្តស្ទើ.រ.គាំ.ង.បេះ.ដូ.ង.តែម្តង នៅពេលរកឃើញថា តួស្រីក្នុង ភាពយន្តក្ដៅសាច់ នេះ គឺជាមិត្តស្រីរបស់គាត់យ៉ាងច្បាស់តែម្តង ។ ភ្លាមៗនោះ

~


គាត់បានទិញសំបុត្រយន្តហោះៗ ទៅកាន់ទីក្រុងតូក្យូយ៉ាងអន្ទះសារ ដើម្បីទាមទារការពន្យល់ពីមិត្តស្រីឲ្យបានច្បាស់ ។
មុនពេលប្រឈមមុខដាក់គ្នាដ៏ធំ គាត់ចង់ឃើញគម្រប DVD ដើម្បីឲ្យប្រាកដថា តួស្រីនោះគឺជាមិត្តស្រីរបស់គាត់ ។ ដូច្នេះ គាត់ក៏បានទៅហាងលក់ DVD និងបន្ទាប់មក គឺឃើញយ៉ាងច្បាស់ក្រឡែតថារូបគម្រប DVD នោះគឺជា Xia Nan មិត្តស្រីជាទីស្រលាញ់របស់គាត់ ។

~

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔