~
ប្រិយមិត្តបានជ្រាបរួចមកហើយថាបុគ្គលម្នាក់ថតវីដេអូបង្ហោះនៅលើបណ្ដាញសង្គម TikTok ប្រឌិតរឿងពាក់ព័ន្ធវ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩មានកាល្បីជាខ្លាំងនៅតាបណ្ដាញសង្គមTikTokនិង facebook ផងដែល។
~
ខេត្តកំពង់ស្ពឺ : នាព្រឹកថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២១នេះបុគ្គលម្នាក់ថតវីដេអូបង្ហោះនៅលើបណ្ដាញសង្គម TikTok ប្រឌិតរឿងពាក់ព័ន្ធវ៉ាក់សាំងប្រ ឆាំ ង ជំងឺកូវីដ១៩ ត្រូវកម្លាំងនគរបាលចាប់ខ្លួន ស្ថិតក្នុងភូមិភ្នំតូច ឃុំពោធិ៍ចំរើន ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ។
បើតាមលោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ ក្រោយទទួលបានបទបញ្ជាភ្លាម
~
កម្លាំងផែនសន្ដិសុខនៃអគ្គស្នងការដ្ឋាននគរបាលជាតិ សហការជាមួយកម្លាំងស្នងការដ្ឋាននគរបាលខេត្តកំពង់ស្ពឺ បានបើកការស្រាវជ្រាវ និងឈានដល់ការចាប់ខ្លួនបុគ្គលដែលបំពុលព័ត៌មាននៅតាមបណ្ដាញសង្គមមួយនេះ។
~
គួរជម្រាបថា បុគ្គលរូបនេះ បានថតវីដេអូហើយបង្ហោះចែកចាយនៅលើបណ្ដាញសង្គម TikTok ប្រឌិតព័ត៌មានថា វ៉ាក់សាំងប្រឆាំងជំងឺកូវីដ១៩ របស់ចិន ដែលកំពុងចាក់ជូនប្រជាពលរដ្ឋនេះ គឺមានភាពមិនច្បាស់លាស់។ ការប្រឌិតព័ត៌មាននេះ គឺមាន ចេ ត នា ញុះ ញ ង់ និងធ្វើឲ្យការ យ ល់ ច្រ ឡំ ពីសំណាក់ប្រជាពលរដ្ឋ។
~
សូមទស្សនាវិដេអូខាងក្រោម :