~
ភ្នំពេញ៖ ថាប្រិយមិត្តពិតជាបានជ្រាបរួចមកហើយថាក្រោយពីលទ្ធផល តេ ស្ត សំ ណា ក អ វិ ជ្ជ មា ន ជាច្រើនដង ពេលនេះតារាចម្រៀង ឱក សុគន្ធកញ្ញា កាន់តែមានទំនុកចិត្ត និងជឿជាក់ហើយអ្វីដែលគួរឱ្យចាប់អារម្មណ៍តារាចម្រៀងរូបនេះបានដឹកដៃស្វាមីធ្វើរឿងមួយនេះភ្លាមៗមិនបង្អង់យូរឡើយ ។
~
ចាត់ទុកថាសំណាងខ្ពស់មិនធម្មតា ព្រោះកន្លងមក ឱក សុគន្ធកញ្ញា ក៏ប្រហោងពោះមិនតិចដែរខណៈដែលមិត្តរួមទ្រនំមិនតិចជាង ១០ នាក់បាន ឆ្ល ង កូ វី ដ-១ ៩ ជាបន្តបន្ទាប់តែដោយឡែកនាង និង ស្វាមីលោក អ៊ឹង សុខលី បានទទួលលទ្ធផលគាប់ប្រសើរ ដែលធ្វើឱ្យអ្នកទាំងពីរមានការរំភើបចិត្តជាខ្លាំង ហើយអ្នកគាំទ្រជាច្រើនក៏រំភើបជំនួសនាងផងដែរ ។
~
គ្រាន់តែបញ្ចប់ការធ្វើច ត្តា ឡី ស័ កភ្លាម ឱក សុគន្ធកញ្ញា និង ស្វាមី បានបណ្តើរគ្នាទៅចាក់វាក់សាំងការពារ ជំ ងឺ កូ វី ដ-១ ៩ ជាលើកដំបូងនៅថ្ងៃទី ០៨ នេះតែម្តង ។បើទោះក្នុងរយៈពេលនេះ ឱក សុគន្ធកញ្ញា មិនសូវមានសកម្មភាពក៏ពិតមែន
~
តែនាងតែងតែបង្ហាញរូបភាពថ្មីៗរួមជាមួយនឹងស្ទីលតែងខ្លួនប្លែកៗដល់អ្នកគាំទ្ររបស់ខ្លួន ។
អ្វីដែលកត់សម្គាល់ចុងក្រោយនេះ ឱក សុគន្ធកញ្ញា បានព្យាយាមហាត់ប្រាណសម្រករាង ព្រោះចុងក្រោយនេះនាងមានរូបរាងឡើងគីឡូជាងមុនក្រោយពីសំងំនៅផ្ទះមួយរយៈមក ៕
~