~
ភ្នំពេញ៖ តាមសេចក្តីជូនដំណឹងរបស់ក្រសួងព័ត៌មាន នៅយប់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១នេះ អ្នកនាំពាក្យក្រសួងព័ត៌មាន បានស្នើដល់សមត្ថកិច្ចដកហូតឧបករណ៍ និងសម្ភារៈផ្សព្វផ្សាយ និងចាត់វិធានការច្បាប់ជាធរមាន បើលោក ឃឿន សុឡា ហៅ K01 នៅតែផ្សព្វផ្សាយព័ត៌មាន។
~
អ្នកនាំពាក្យក្រសួងព័ត៌មាន បានបញ្ជាក់យ៉ាងដូច្នេះថាដោយពិនិត្យឃើញបុគ្គលឈ្មោះ ឈឿន សុឡា ហៅ K01 នៅតែប្រព្រឹត្តកំ ហុ ស ឆ្គ ង ក្នុងការអនុវត្តវិជ្ជាជីវៈ ជាអ្នកសាព័ត៌មាន ដោយបានផ្សព្វផ្សាយនូវព័ត៌មានដែលមានលក្ខណៈ ញុះ ញ ង់ បង្កចលាចលក្នុងសង្គម ដែលប្រាសចាកពីក្រម សី ល ធ៌ ម វិជ្ជាជីវៈសារព័ត៌មាន និងច្បាប់ស្តីពីរបបសារព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា
~
ព្រមទាំងកិច្ចសន្យាកែប្រែកំហុសឆ្គងដែលបានប្រព្រឹត្តខុសកន្លងមក ក្រសួងព័ត៌មាន បានសម្រេចលុ ប អា ជ្ញា ប័ ណ្ណ របស់បុគ្គលខាងលើជាអ្នកសាព័ត៌មានចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។
~
អ្នកនាំពាក្យដដែលបានសង្កត់ធ្ង ន់ ៗថា «ក្នុងករណីបុគ្គលខាងលើនៅតែបន្តផ្សព្វផ្សាយព័ត៌មានទៀត ក្រសួងព័ត៌មាននឹងស្នើដល់អាជ្ញាធរ
មានសមត្ថកិច្ច ចុះដកហូតឧបករណ៍ និងសម្ភារៈដែលបម្រើការងារផ្សព្វផ្សាយ និងចាត់វិធានការទៅតាម
នីតិវិធីច្បាប់ជាធរមាន»។
~