យើងមកដឹងរឿងមួយនៃប្រជាពលរដ្ឋវ័យចំណាស់កាលពីសម័យដើមស្ទើរតែទាំងអស់តាមស្រុកតាមភូមិ នៃជនជាតិខ្មែរចេះធ្វើប្រហុកសឹងតែគ្រប់ៗផ្ទះលើកលែងតែ យុវវ័យសម័យថ្មីនេះ មួយចំនួនសព្វថ្ងៃដែលមិនសូវចេះធ្វើនោះឡើយ។
ជាធម្មតាគេចាប់ផ្ដើមធ្វើប្រហុកគឺក្នុងខែ មិគសិរ ព្រោះក្នុងខែនេះផងដែរជាខែទឹកស្រកដោយសម្បូរទៅដោយត្រី វាធ្វើអោយប្រជាពលរដ្ឋយើងគាត់រួសរាន់ទិញត្រីមកធ្វើ ផ្អក និង ប្រហុកគ្រប់ៗគ្នា។
រឿងមួយកើតឡើងក្នុងប្រទេសថៃ៖ មានការស៊ែរ ឡើងកក្រើកពេញបណ្ដាញសង្គម ហ្វេស បុក ដែលបានផ្ញើរប្រហុកអោយមិត្តភក្តិនៅអាមេរិក ប៉ុន្ដែត្រូវក្រុមហ៊ុនដឹកជញ្ជូន អាកាសចរណ៏ បានផ្ញើរប្រហុកនោះ ត្រឡប់មកវិញ ព្រមទាំងមានឯកសារមួយសន្លឹកផងដែរ ពេលអានហើយ បានធ្វើឲ្យអ្នកលេងហ្វេស បុក ចូលបញ្ចេញមតិហើយ ហួសចិត្ដគ្រប់ៗគ្នា។
នេះជារឿងរ៉ាវដែលគួរអោយ ហួសចិត្ដ និងអស់សំណើច បំផុតក្នុងការ ដែលផ្ញើរប្រហុកទៅឲ្យមិត្តភក្តិដែលរស់នៅសហរដ្ឋអាមេរិក ប៉ុន្ដែមិត្តភក្តិ ដែលរស់នៅទីនោះមិនទាន់បានទទួលផង ប្រហុកនោះក៏ត្រូវបាន ក្រុម ហ៊ុនដឹកជញ្ជូន អាកាសចរណ៏បានផ្ញើរត្រឡប់មកវិញព្រមទាំងភ្ជាប់ឯកសារប្រាប់ពី មូលហេតុដោយសរសេរថា៖
“ ក្រុមហ៊ុនអាកាសចរណ៍របស់យើងខ្ញុំ សូមចូលរួមការសោកស្ដាយ ដែលសត្វចិញ្ចឹមរបស់អ្នកត្រូវបានស្លាប់បាត់បង់ជីវិតហើយ “។នៅលើគេហទំព័រផេកមួយមានឈ្មោះថា Gstrong ผู้หญิงสวย บนโลกความจริง បង្ហោះមិនទាន់បានប៉ុន្មានផង អ្នកលេង ក្នុងបណ្ដាញសង្គម ហ្វេក បុក ក៏បានចូលទៅ និងចែករំលែកតៗគ្នាយ៉ាងច្រើន ឯអ្នកខ្លះទៀត អស់សំណើច ហួសចិត្ត
ត្រីក្នុងក្រឡនេះមិនមែនជាសត្វចិញ្ចឹមទេ ប៉ុន្ដែវាគឺជារបស់ដ៏មានរស់ជាតិឆ្ងាញ់ទេ ចំពោះអ្នកខ្លះទៀតនិយាយថា សំណាងល្អហើយ ដែលមិនបានបើកគម្របធ្វើការពិសោធន៍ រកមូលហេតុនៃការស្លាប់ បើមិនអ៊ីចឹងនោះទេក្រុមហ៊ុនអាកាសចរណ៍ ប្រាកដជារត់ជាន់ជើងគ្នាមិនខាន។
តោះចឹងសរុបមករឿងនេះវាគ្មានអ្វីទេដែលថាមិនអាចយកប្រហុកផ្ញើរទៅក្រៅស្រុខនោះគ្រាន់តែជារឿងយល់ច្រឡំហើយអ្នករាល់គ្នាដឹងស្រាប់ហើយព័ត៌មានស្រុខយើងមើលមិនដែលដឹងច្បាស់ហើយតែងតែនិយាយតៗគ្នាធ្វើអោយរឿងលេងសើចក្លាយជារឿងពិតទៅវិញ ចឹងហើយឈប់យល់ច្រឡំទៅថាមិនអាចផ្ញើរប្រហុកតាមយន្តហោះបាននោះ។
នេះបើតាមអ្វីដែលធ្លាប់លឺមកទៀតនោះគឺអ្នកមួយចំនួនប្រហែលជាធ្លាប់លឺហើយថាប្រហុកមិនអាចផ្ញើរក្នុងយន្តហោះបានទេព្រោះវាអាចបង្ករអោយមានការធ្លាក់យន្តហោះព្រោះថា
អាប្រហុកនឹងវាមានរឿងនឹងមានសារធាតុស្អីមិនត្រូវគ្នាជាមួយយន្តហោះទើបធ្វើអោយមានបញ្ហា ក្នុងនោះខ្មែរសាយសូមបញ្ជាក់ថាវាមិនពិតទេវាគ្រាន់តែជារឿងកុកមួយកុកដប់តែប៉ុន្នោះសូមឈប់សង្ស័យទៅវាគ្មានយន្តហោះឯណាអន់ម្លេះគ្រាន់តែប្រហុកក៏ចាញ់ដែរ៕