~
ថ្ងៃទី១១ ខែមេសា ឆ្នាំ២០២១ តាមរយៈសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល បានឲ្យដឹងពីជូនដំណឹងស្តីពីការរកឃើញអ្នកវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ២៧៧នាក់ និងមានអ្នកជាសះស្បេីយចំនួន ៦០នាក់។
~
តាមរយៈសេចក្តីជូនដំណឹងដដែល បានឲ្យដឹងថា រាជធានីភ្នំពេញ ជាកន្លែងមានករណីច្រើនជាងគេបំផុត បន្ទាប់មកស្វាយរៀង។
~
គិតមកដល់ពេលនេះ កម្ពុជាមានករណីឆ្លងកូវីដ-១៩ សរុប៤៥១៥ករណី ក្នុងនោះ៣៩៨២នាក់ពាក់ព័ន្ធនឹងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ។ អ្នកជំងឺសរុប២២១២ នាក់ បានជាសះស្បើយ រីឯអ្នក ស្លា ប់ ឡើងដល់៣០នាក់។
~