ក្ដៅមែនទែនហើយ!!មិនដែលមានប្រតិកម្មរឿងគេរិះគន់ទេ តែលើកនេះ ឆន សុវណ្ណរាជ មកនិយាយបែបនេះ…

~

ភ្នំពេញ៖ ប្រិយមិត្តពិតជាបានជ្រាបរួចមកហើយលោក ឆន សុវណ្ណរាជ ជាកំពូលតារាចម្រៀងប្រុសដែលមានឈ្មោះល្បីល្បាញក្នុងសង្គមសិល្បៈ។ មិនត្រឹមតែមានទេពកោសល្យ និងសម្លេងពីរោះពីធម្មជាតិប៉ុណ្ណោះទេ តែលោកអាចសម្ដែងបានយ៉ាងល្អមិនចាញ់តារាសម្ដែងអាជីពប៉ុន្មានឡើយ។

~


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​អ្វីលើសពីនេះទៅទៀត បើងាកមកមើលប្រជាប្រិយភាពនាពេលបច្ចុប្បន្ន តារារូបនេះមានហ្វេនគាំទ្រច្រើនថែមទៀតផង។ ជាការពិត មិនត្រឹមតែជាសិល្បករឆ្នើមប៉ុណ្ណោះទេ តែលោក ឆន សុវណ្ណរាជ ត្រូវបានគេដឹងថា ជាសិល្បករមានអត្តចរិតល្អផងដែរ។

~

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​បើទោះបី មានរឿងរ៉ាវរិះគន់ពីសំណាក់មហាជនមួយចំនួនតូចទៅលើលោកក៏ដោយ ក៏តារារូបនេះ នៅស្ងៀមមិនតបត ឬបង្ហោះវីដេអូនិយាយវាយបកទៅកាន់អ្នករិះគន់វិញនោះដែរ។
​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​តែនៅថ្មីៗនេះ តារារូបនេះទ្រាំមិនបាននឹងពាក្យ រិះ គ ន់ លើខ្លួន ខណៈលោកបង្ហោះសារនិយាយពាក្យសុភាសិតអប់រំផ្លូវចិត្ត និងគំនិត តែបែរជាមានអ្នករិះគន់លើខ្លួនយ៉ាងដូច្នេះទៅវិញ រហូតធ្វើឲ្យតារាច្រៀងរូបនេះ សរសេរសារនិយាយបែបនេះថា៖

~


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​រឿងនិទានមុនចូលគេង អ្នកម្នាយអើយជួយផងខមិនមួយចំនួនស្អីខ្លះនឹង អ្វីដែលខ្ញុំផុសជារឿងដែលខ្ញុំរៀបចំផុសសម្រាប់ថ្ងៃនេះ ដាក់ម៉ោងដាក់នាទីត្រឹមត្រូវជាមួយadmin មិនបានផុសថាអោយដៀមដាមប៉ះពាល់អ្នកណាទេ ម៉េចក៏រើសដាក់ខ្លួនចឹង ថាមិនចង់ផុសទេនាំរឿងវែងឆ្ញាយតែឃើញខមិន ដូចជារាងជ្រុលនឹងការយល់ច្រឡំជាមួយខេបសិនរបស់ខ្ញុំ

~

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ពាក្យពេចន៍របស់ខ្ញុំសុទ្ធតែអប់រំផ្តល់ដំបូលន្មានល្អៗទាំងអស់ ម៉េចក៏អស់លោកទាញចូលទៅជារឿង អាក្រក់បែបនេះទៅវិញ ខ្មែរដូចគ្នាទេបងប្អូនអើយ អ្នកខ្លះប្អូនខ្ញុំទេសុទ្ធតែអាមឹងពេញៗមាត់ កុំដល់ថ្នាក់នឹងពេកហី ok ក្រុមការងារខ្ញុំបានឃើញprofileនឹងខមិនរបស់អស់លោកហើយ ឃើញថាការយល់ឃើញរបស់ពួកយើងគឺខុសគ្នា ម្នាក់ៗមានសិទ្ធរៀងខ្លួន បើមានអ្វីធ្វើឲ្យពួកលោកមួយចំនួនតូចមិនពេញចិត្ត ខ្ញុំសុំទោស

~


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​ព្រោះម៉ែឳខ្ញុំបានប្រដៅមកថាដឹងគុណដឹងទោសស្គាល់បុណ្យស្គាល់បាបសុំទោសផងដែលប៉ះពាល់ដល់ពួកលោក ខ្ញុំសុំតែសុខទេ បងប្អូនទាំងអស់គ្នាសូមមេត្តាកុំយល់ច្រឡំខ្ញុំនិយាយទៅកាន់នបងប្អូនមួយចំនួនតូចមួយប៉ុណ្ណោះដែលបានខមិនជេរខ្ញុំ។ខ្ញុំឆ្លើយតបទៅវិញហើយណាបែបគោរពស្រលាញ់សន្តិភាពនឹងភាពថ្លៃថ្នូរ។ អរគុណ!

~


​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​គួរបញ្ជាក់ផងដែរថា នេះជាលើកទីមួយហើយ ដែលតារាប្រុសសម្លេងពីរោះលោក ឆន សុណ្ណរាជ មានប្រតិកម្មលើរឿងរិះគន់មកលើខ្លួន ខណៈពីមុនមកមានការរិះគន់ច្រើន តែលោកមិនដែលចេញសារនិយាយបែបនេះឡើយ។ តែទោះបីជាយ៉ាងណា ក៏មានហ្វេនជាច្រើនបានចូលទៅ Comment និយាយពាក្យល្អៗទៅកាន់តារារូបនេះគ្រប់គ្នា ដោយក្ដីស្រលាញ់៕ សូមទស្សនារូបភាពខាងក្រោមនេះ៖

~

Leave a Reply

Your email address will not be published. Required fields are marked *

error: ❌ហាមដាច់ខាតការយកអត្ថបទ ពីវេបសាយនេះដោយគ្មានការអនុញាត⛔