~
ប្រទេសថៃ៖ មានប្រិយមិត្តជាច្រើនមានការ រ ន្ធ ត់ ចិ ត្ត ជាខ្លាំងក្រោយអាពាហ៍ពិពាហ៍ដែលពោរពេញទៅដោយក្ដីសុខ ប្រែក្លាយទៅជាភាពសោកសៅក្នុងមួយប៉ប្រិចភ្នែកមិនគួរអោយជឿរ។
~
ក្រោយពេលបុរសម្នាក់ដែលជិតរៀបការជាមួយនិងមិត្តស្រីតែត្រូវបំផ្លាញដោយសារតែខាងស្រីជួបឧបទ្ទវហេតុ ខណៈពេលដែលកំពុងទៅបន់ស្រន់ បែរជាមានហេតុការណ៍នេះកើតឡើង ធ្វើឲ្យពិធីមង្គលការត្រូវរំសាយភ្លាមៗមួយរំពេច។
~
ជាក់ស្តែង មានអ្នកលេងបណ្ដាញសង្គមហេ្វសបុកម្នាក់ឈ្មោះ Wataka PoolCham រស់នៅប្រទេសថៃ បានបង្ហោះសារ ព្រមជាមួយនិងរូបភាពកូនកំលោះដែលស្ថិតនៅក្នុងឈុតរៀបការដែលពោលពេញទៅដោយ ភា ព សោក សៅ អា ឡោះ អា ល័ យ ទឹកភ្នែករលីងរលោង ខណៈពេលមើលមុខកូនក្រមុំដែលដេកក្នុងមឈូស។
~
ដោយឡែក មូលហេតុ គឺអ្នកទាំងពីរកំពុងនាំគ្នាទៅបន់ស្រន់សុំសេចក្ដីសុខពេលធ្វើដំណើរនៅតាមផ្លូវក៏បានជួបឧបទ្ទវហេតុក្រឡា ប់រថយន្ត ទើបធ្វើឲ្យខាងស្រីទទួលរង របួ សយ៉ាងធ្ងន់ធ្ងរ ហើយក្រោយមកក៏បានស្លា-ប់ពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។
~
ក្រៅពីនេះខាងកូនកំលោះក៏បានផុសរូបឈុតកូនក្រមុំនៅក្នុងហាងព្រមទាំងសរសេរឃ្លាថា ចាំបងយកឈុតនេះទៅឲ្យណា យើងនឹងបានរៀបការជាមួយគ្នាហើយបងនឹងស្លៀកឈុតកូនកំលោះដែរ។
យើងនឹងរៀបការជាមួយគ្នា និងរស់នៅជាមួយគ្នាជារៀងរហូតណា។ក្នុងនោះដែរ យើងរៀបការជាមួយគ្នាហើយ យើងនឹងមិនបែកគ្នាទៀតនោះទេ បងជាកូនកំលោះហើយអូនជាកូនក្រមុំ
~
ក្ដីស្រលាញ់របស់យើងនឹងស្ថិតស្ថេរជានិរន្ដរ៍ មិនថាជាតិណាណាបងនៅតែចាំអូនណា! យ៉ាងណាឃ្លាទាំងនេះ គ្រាន់តែជាពាក្យស្រមើស្រមៃលួងចិត្តខ្លួនឯងប៉ុណ្ណោះ។ ពួកគេជួបគ្រោះថ្នាក់មុនថ្ងៃរៀបអាពាហ៍ពិពាហ៍មួយថ្ងៃ៕
នេះសរបញ្ជាក់អោយឃើញថាជាស្នេហាស្មោះមិនងាយនិងជួបប្រទះនាពេលសម័យនេះឡើយ។
ប្រភព៖ហ្វេសប៊ុក
~